ជៀសវាងគ្រោះថ្នាក់ផ្សេងៗ មុននឹងធ្វើដំណើរទៅណា ម្ចាស់រថយន្តគួរពិនិត្យចំណុចទាំងនេះ!
- 2019-09-06 02:35:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជៀសវាងគ្រោះថ្នាក់ផ្សេងៗ មុននឹងធ្វើដំណើរទៅណា ម្ចាស់រថយន្តគួរពិនិត្យចំណុចទាំងនេះ!
ចន្លោះមិនឃើញ
អ្នកប្រើប្រាស់រថយន្ដត្រូវឧស្សហ៍មើលលើ ៦ ចំណុចនេះ នៅរដូវក្តៅដែលកំពុងវាយលុកយ៉ាងខ្លាំង ខណៈដែលខេត្តខ្លះឡើងដល់ ៤០ ទៅ ៤១ អង្សារសេ ជាហេតុបណ្តាលឲ្យរថយន្តងាយនឹងខូច ជាពិសេសពេលធ្វើដំណើរផ្លូវឆ្ងាយ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ។
- ពិនិត្យកម្តៅរបស់កៅស៊ូង់ក្នុងរយៈពេល ២ម៉ោង ឬ ១៦០ គីឡូម៉ែត្រម្តង សម្ពាធកង់កើនឡើងទៅតាមសីតុណ្ហភាព តែមិនត្រូវបន្ធូរទេ ព្រោះនៅពេលសីតុណ្ហភាពត្រជាក់សម្ពាធនឹងចុះវិញ។ បើស្ទាបសំបកកៅស៊ូកង់ក្តៅ ត្រូវឈប់រថយន្តទុកឲ្យកៅស៊ូកង់ត្រជាក់វិញ ហើយប្រសិនបើមិនដូច្នេះទេ អាចផ្ទុះឬឆេះ។
ពិនិត្យប្រេងម៉ាស៊ីនឲ្យមានគ្រប់គ្រាន់ ព្រោះប្រេងម៉ាស៊ីនក្រៅពីការរំអិល អាចជួយឲ្យម៉ាស៊ីនត្រជាក់។
ពិនិត្យកម្រិតទឹក ហើយក្នុងពេលបើកបរត្រូវពិនិត្យមើលនាឡិកាកម្តៅទឹក។ បើនាឡិកាកំដៅទឹកកើនឡើងលើសធម្មតា អាចធ្វើឲ្យម៉ាស៊ីនខូច ឬអាចឆេះ ដូច្នេះត្រូវបញ្ឈប់ការបើកបរភ្លាមៗ។
ត្រូវពិនិត្យមើលខ្សែពាន ប្រសិនបើខ្សែពានធូរ មិនអាចបូមទឹកបានទេអាចធ្វើឲ្យកំដៅកើនឡើង។ បន្ថែមលើនេះ ត្រូវពិនិត្យខ្សែពាននូវភាពសឹក និងភាពប្រេះស្រាំផងដែរ។
មើលកន្លែងដែលចាក់កៅស៊ូធ្វើផ្លូវរលាយហូរនៅលើផ្ទៃដី ព្រោះអាចធ្វើឲ្យរថយន្តរអិល។
បើកបរដោយល្បឿនសមល្មម ព្រោះការបើកបរល្បឿនលឿនធ្វើឲ្យម៉ាស៊ីននិងកង់រថយន្តកាន់តែក្តៅ៕ (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)
អត្ថបទទាកទង៖