ធ្លាយ​រឿង Juventus លួច​ចរចា​ស្ងាត់​ៗ​​​ចង់​យក Neymar មក​លេង​​ជាមួយ Ronaldo

  • 2019-09-06 07:22:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប Juventus ត្រូវ​បាន​​រាយការណ៍​ថា ​ធ្លាប់​មាន​បំណង​ចង់​ឲ្យ Cristiano Ronaldo និង Neymar ចាប់​ដៃ​គ្នា​ប្រយុទ្ធ​​ក្នុង​រដូវ​កាល​នេះ​ ដោយ​ពួក​គេ​បាន​ដាក់​សំណើ​ប្រាក់​១០០​លាន​អឺរ៉ូ បូក Paulo Dybala ដើម្បី​នាំ​យក​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល។

​តាម​សារព័ត៌មាន Tuttosport បាន​ឲ្យ​ដឹង​ថា ការ​ដាក់​សំណើ​នេះ​ត្រូវ​បាន PSG បដិសេធ។ PSG យល់​ឃើញ​ថា​វា​​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​តម្លៃ​ខ្លួន​របស់ Neymar បច្ចុប្បន្ន​ឡើយ ខណៈ​ពួក​គេ​ទិញ​កីឡាករ​រូប​នេះ​​ពី Barcelona កាល​ពី​២​ឆ្នាំ​មុន​តម្លៃ​២២២​លាន​អឺរ៉ូ​ទៅ​ហើយ។

អំឡុង​ពេល​ ទីផ្សារ​ដោះដូរ​កីឡាករ​រដូវ​ក្ដៅ​​បើក Neymar វ័យ​២​៧​ឆ្នាំ​មាន​ការ​ទាក់ទង​ខ្លាំង​ពី​ក្លឹប​ចាស់ Bacelona។ ប៉ុន្តែ​ព័ត៌មាន​ Juventus ចង់​បាន Neymar មក​កាន់​ទឹក​ដី Turin មិន​ទាន់​មាន​អ្នក​ដឹង​ឡើយ ទើប​តែ​ផ្ទុះ ក្រោយ​ទីផ្សារ​ដោះដូរ​បិទ​នេះ​ទេ។ យ៉ាងណាមិញ ទល់​នឹង​ពេល​នេះ​អតីត​កីឡាករ​របស់ Santos នៅ​តែ​បន្ត​ជា​កម្មសិទ្ធិ​​របស់ PSG ប៉ុន្តែ​មិន​ទាន់​បង្ហាញ​ខ្លួន​ក្នុង​ Ligue 1 បាន​មួយ​ប្រកួត​នៅ​ឡើយ​ទេ៕ ​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ