Watford បណ្ដេញ​អ្នក​ចាត់ការ​ក្រោយ​៤​ប្រកួត​មិន​ឈ្នះ​សោះ​

  • 2019-09-08 03:28:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Javi Gracia ត្រូវ​ក្លឹប Watford បណ្ដេញ​ចេញ​ពី​តួ​នាទី​ជា​អ្នក​ចាត់ការ​ទូទៅ​ក្រោយ​រក​បាន​ត្រឹម​១​ពិន្ទុ​ប៉ុណ្ណោះ​ពី​៤​ប្រកួត​កន្លងមក។

Gracia

ក្រុម​រហស្សនាម​ថា​ The Hornets បច្ចុប្បន្ន​ឈរ​នៅ​បាត​តារាង​ Premier League មាន​១​ពិន្ទុ​ប៉ុណ្ណោះ​នៅ​ក្នុង​ដៃ​ដោយ​ចាញ់​៣​ដង​ និង​ស្មើ​១​ដង។​ ក្រោយ​ការ​ចាកចេញ​របស់​លោក​ Gracia ក្លឹប​ Watford បាន​តែងតាំង​អតីត​អ្នក​ចាត់ការ​របស់​ពួកគេ​គឺ លោក​ Quique Sanchez ឲ្យ​ដឹកនាំ​វិញ។​

Sanchez ធ្លាប់​សាង​ស្នាដៃ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាមួយ​ Watford កាល​ពី​រដូវ​កាល​២០១៥-១៦ ដោយ​នាំ​ក្រុម​​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​១៣​ក្នុង​តារាង​ Premier League និង​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ FA Cup៕

Sanchez

ប្រភព៖ Premier League   ប្រែសម្រួល៖ រ័ត្ន