Samsung បង្ហាញចំនួនទូរសព្ទ 5G លក់បានត្រឹមពេលនេះ
- 2019-09-09 06:49:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung បង្ហាញចំនួនទូរសព្ទ 5G លក់បានត្រឹមពេលនេះ
ចន្លោះមិនឃើញ
ក្នុងបទបង្ហាញមួយនៅកម្មវិធី IFA ឆ្នាំ ២០១៩ លោក June Hee Lee អនុប្រធានជាន់ខ្ពស់ និងថ្នាក់ដឹកនាំផ្នែកយុទ្ធសាស្ត្របច្ចេកវិទ្យារបស់ Samsung បានបង្ហាញថាក្រុមហ៊ុនលក់ស្មាតហ្វូនប្រើសេវា 5G បាន ២ លានគ្រឿងហើយនៅក្នុងឆ្នាំ ២០១៩។
ជាមួយនឹងការបញ្ចេញលក់ Galaxy Fold 5G និង Galaxy A90 5G ក្រុមហ៊ុនបានបង្ហាញក្ដីរំពឹងថាតួលេខនឹងកើនឡើងដល់ ៤ លានគ្រឿងនៅដំណាច់ឆ្នាំនេះ។ នេះចាត់ទុកថាជាតួលេខល្អមួយ ព្រោះថា Samsung មិនទាន់មានស្មាតហ្វូន 5G ច្រើននៅឡើយ។ ស្មាតហ្វូន 5G ដំបូងរបស់ Samsung គឺ Galaxy S10 5G ចេញលក់នៅកូរ៉េខាងត្បូងកាលពីខែមេសា បន្ទាប់មកគឺ Galaxy Note10 5G ជាស្មាតហ្វូនទីពីរ ទើបចេញលក់កាលពីចុងខែសីហាកន្លងទៅ។
Samsung ព្យាករណ៍ថានឹងអាចលក់ទូរសព្ទ 5G បានលានគ្រឿងនៅដំណាច់ឆ្នាំ។ Galaxy A90 5G ដែលទើបប្រកាសចេញថ្មីៗនេះ នឹងជាស្មាតហ្វូន 5G ធូរថ្លៃបំផុតរបស់ Samsung ដែលមានតម្លៃលក់ ៧៤៩ អឺរ៉ូ (ប្រមាណ ៨២៥ ដុល្លារ)។ ចំណែក Galaxy Fold 5G ជាស្មាតហ្វូន 5G ថ្លៃបំផុតរបស់ក្រុមហ៊ុនជាមួយតម្លៃខ្ទង់ ២ ពាន់ដុល្លារ៕
ចុចអាន ៖ ប្រើដល់កាមេរ៉ា ៥ គ្រាប់ តែ Nokia 9 Pureview បានត្រឹមស៊ីសងនឹង iPhone 7 Plus