រាសី​ឡើង គង់ ចាន់​ស្រីមុំ និង​ស្វាមី ក្លាយ​ជា​គណៈកម្មការ​ព្រម​គ្នា​តែ​ម្ដង

  • 2019-09-10 01:31:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ស្រី គង់ ចាន់​ស្រីមុំ និង​ស្វាមី បាន​ក្លាយ​ជា​គណៈ​កម្មការ​ក្នុង​កម្មវិធី​មួយ​ឈ្មោះ "កូន​ក្រមុំ​ឆ្នើម" របស់​ទូរទស្សន៍ក្រសួង​មហាផ្ទៃ Nice Tv ជា​លើក​ដំបូង ក្រោយ​ពី​ពួក​គេ​ទើប​នឹង​រីករាយ​ជាមួយ​ចំណង​ដៃ​កូន​ដំបូង​របស់​ពួក​គេ។

សមិទ្ធផល​នេះ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​មហាជន​ចាត់​ទុក​ថា​ជា​សិល្បករ​មាន​ឈ្មោះ​ល្បី ធ្លាប់​មាន​ប្រវត្តិ​ស្នេហា​ផ្អែម​ល្ហែម និង​មិន​ធ្លាប់​ឆ្លង​កាត់​រឿង​អាស្រូវ ឬ​ល្អក់​កករ​ហ្នឹង​គ្នា។ គូស្វាមី​ភរិយា​វ័យ​ក្មេង​រូប​នេះ បាន​ឲ្យ​ដឹង​ថា ពួក​គេ​រីករាយ​ចំពោះ​​តំណែង​នេះ និង​សង្ឃឹម​ថា កម្មវិធី​ដែល​ពួក​គេ​ធ្វើ​ជា​គណៈកម្មការ​នេះ នឹង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង។

សង្ឃឹម​បែប​នេះ ស្រី​មុំ លើក​ឡើង​ថា ក៏​ព្រោះ​តែ​​កម្មវិធី​ខាង​លើរបស់​នាង និង​ស្វាមី គឺ​​ជា​កម្មវិធី​បែប​គូស្នេហ៍​ពិត​ៗដែល​ទើប​នឹង​កើត​មាន​ដំបូង​នៅ​កម្ពុជា។ ដូច្នេះ​ហើយ នាង​មាន​ជំនឿ​ថា នឹង​មាន​ការ​ចាប់​អារម្មណ៍ច្រើន ខុស​ប្លែក​ពី​កម្មវិធី​ផ្សេង​ៗ ដែល​ហាក់​មិន​សូវ​មាន​ភាព​ខុស​ប្លែក។ "កូន​ក្រមុំ​ឆ្នើម" នឹង​ចែក​រំលែក បទ​ពិសោធន៍​ស្នេហា និង​រុញ​ច្រាន​ជីវិត​ស្នេហា​ពួក​គេ​កាន់​តែ​មាន​ន័យ មាន​ក្តី​សុខ​សុភមង្គល។

ក្រៅ​ពី​គូ​របស់​គង់ ចាន់​ស្រីមុំ សិល្បករ​៤​គូ ផ្សេង​ទៀត ក៏​ត្រូវ​បាន​ជ្រើស​រើស​សម្រាប់​តួនាទី​ដូច​គ្នា ក្នុង​នោះ​មាន​ដូច​ជា សិល្បករ​ជើង​ចាស់ និង​ជា​អ្នក​និពន្ធ​ភាពយន្ត​អ្នក​ស្រី សក្តិ សាកេត តារា​សម្តែង និង​ជា​គូស្នេហ៍​ល្បី​ឈ្មោះ​អ្នក​នាង គង់ ចាន់​ស្រីមុំ និង​លោក គីម សីហា ពិធីករ និង​ជា​អតីត​ហ្វេ្រស៊ី ជា វណ្ណរិទ្ធ និង​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​កញ្ញា អ៊ី វ៉ា។

ពួក​គេ​ទាំង ៥គូ នឹង​ផ្តល់​ពិន្ទុ​ចំពោះ​គូស្នេហ៍​ចុង​ក្រោយ​១០​គូ​ក្នុង​កម្មវិធី​ ក្រោយ​ជ្រើស​ចេញ​ពី​គូស្នេហ៍​ចំនួន​៣០​គូ​ដែល​បាន​ដាក់​ពាក្យ ដើម្បី​​រក​អ្នក​ឈ្នះ​ប្រចាំ​សប្តាហ៍​មួយ​គូ​​ឲ្យ​ចូល​រួម​ប្រកួត​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត។ កម្មវិធី​នឹង​ផ្សាយ​នៅ​រៀងរាល់​ល្ងាច​ម៉ោងប្រាំបី​យប់​ថ្ងៃ​អាទិត្យ​៕

សកម្មភាព​សិល្បករ​ចូល​រួម​ថ្ងៃ​ប្រកាស(រូបថត៖ផ្ដល់​ឲ្យ)

អត្ថបទ៖ ទារិកា