V-Series ជំនាន់ថ្មីមួយទៀតរបស់ vivo នឹងបង្ហាញខ្លួនឆាប់ៗជាមួយរូបរាងថ្មី និងសមត្ថភាពអស្ចារ្យបំផុត

  • 2019-09-09 10:09:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃ​នេះ យោង​តាម​រូបភាព​ថ្មី​មួយ​របស់​ vivo ដែល​បាន​បញ្ចេញ​នៅ​លើ​ផេក​ផ្លូវ​ការ​របស់​ក្រុមហ៊ុន​នេះ បាន​​ឲ្យ​ដឹង​ថា ស្មាតហ្វូន V-Series ជំនាន់​ថ្មី​មួយ​ទៀត​របស់​ក្រុមហ៊ុន នឹង​បង្ហាញ​ខ្លួន​នៅ​កម្ពុជា​ឆាប់ៗ​នេះ​ហើយ ដែល​វា​មាន​រូបរាង​ថ្មី និង​មាន​សមត្ថភាព​អស្ចារ្យ​បំផុត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។

ជា​មួយ​នឹង​រូបភាព​ខាង​លើ​នេះ បើ​ក្រឡេក​មើល​ឲ្យ​ច្បាស់​នោះ យើង​​នឹង​ឃើញ​ថា ស្មាតហ្វូន V-Series នេះ គឺ​មាន​កាមេរ៉ា​ផុស​ឡើង​ដូច​ទៅ​នឹង V15 Series អញ្ចឹង​ដែរ ខុស​ត្រង់​ថា ស្មាត​ហ្វូន​ថ្មី​នេះ គឺ​មាន​កាមេរ៉ា​ធំ​ជាង​បន្តិច។ ដូច្នេះ​ស្មាតហ្វូន​នេះ អាច​នឹង​មា​ន​កាមេរ៉ា​មុខ​ភ្លោះ​ក៏​ថា​បាន។

ពិភព​លោក​ដ៏​អស្ចារ្យ​នឹង​មក​ដល់​ក្នុង​ដៃ​អ្នក​នៅ​ពេល​ឆាប់ៗ​នេះ! គឺ​ជា​ឃ្លា​មួយ​ដែល​ក្រុមហ៊ុន vivo បាន​សរសេរ​អម​ជា​មួយ​នឹង​រូបភាព​ខាង​លើ​នេះ។ ដូច្នេះ​ជឿជាក់​ថា ក្រុមហ៊ុន vivo គឺ​ប្រាកដ​ជានឹងមិនធ្វើ​ឲ្យ​អតិថិជន ដែលជាហ្វេនរបស់ខ្លួន ខកបំណងនោះទេ ពីព្រោះថា កន្លងមកក្រុមហ៊ុននេះ តែងតែនាំមកនូវអ្វីដែលថ្មី ប្លែក និងមានគុណភាពខ្ពស់ជាងគេជានិច្ច។ តួរយ៉ាង​ដូចជា ស្មាតហ្វូន vivo V15 Series ដែល​បាន​បង្ហាញ​ខ្លួន​កន្លង​មក​ដូច្នេះដែរ។

V-Series ត្រូវ​បាន​ក្រុមហ៊ុន vivo ចាត់ទុកថា គឺ​ជា​ស្មាតហ្វូន​ថ្នាក់​កណ្តាល​របស់​ខ្លួន​ប៉ុណ្ណោះ ប៉ុន្តែ​ស្មាតហ្វូន​នេះ គឺ​មាន​សមត្ថភាព​ខ្ពស់​បំផុត មិន​ចាញ់​ស្មាតហ្វូន​ថ្នាក់​ខ្ពស់​របស់​ក្រុមហ៊ុន​ដៃគូ​មួយ​ចំនួន​នោះ​ទេ ហើយ​កន្លង​មក គឺ​មាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ផងដែរ។ ជាក់​ស្តែង​ដូច​ជា V-15 Series ​ដែល​មាន​តម្លៃ​សមរម្យ និង​ត្រូវ​បាន​គេ​ស្គាល់​ថា គឺ​ជា​ស្មាតហ្វូន​ដែល​មាន​កាមេរ៉ា​សែលហ្វី​ផុស​ឡើង​លើ​មុន​គេ​បង្អស់ ហើយ​ក៏​ជា​ស្មាតហ្វូន ដែល​មាន​ប្រព័ន្ធ​ស្កេន​ក្រយៅ​ដៃ​នៅ​លើ​អេក្រង់​មុន​គេ​បំផុត នៅ​ក្នុង​ចំណោម​ស្មាតហ្វូន​ទាំង​អស់​ផង​ដែរ។

សូម​​រង់​ចាំ​តាម​ដាន​ជា​ទាំង​អស់​គ្នា! ព័ត៌មាន​លំអិត​នោះ អតិថិជន​ទាំង​អស់ អាច​ចូល​ក្នុង​ផេក​ផ្លូវ​ការ​របស់ vivo ទាំង​អស់​គ្នា៕

អត្ថបទ៖ សុខហេង