ព្រោះ iPhone 11 រោងចក្រ Foxconn បានល្មើសនឹងច្បាប់ប្រទេសចិន
- 2019-09-10 02:10:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រោះ iPhone 11 រោងចក្រ Foxconn បានល្មើសនឹងច្បាប់ប្រទេសចិន
ចន្លោះមិនឃើញ
ក្រុមអ្នកសង្កេតការណ៍ពលកម្មចិន បានឲ្យតម្រុយថារោងចក្រ Foxconn បានល្មើសនឹងច្បាប់ប្រទេសចិន។ ដូចបានដឹងហើយថា Foxconn គឺជាក្រុមហ៊ុនផលិត iPhone ធំមួយ ហេតុនេះ Apple បានធ្វើការស៊ើបអង្កេតលើបញ្ហានេះដោយខ្លួនឯង និងទទួលស្គាល់ថាការចោទប្រកាន់មួយចំនួនជាការពិត ប៉ុន្តែមិនទាំងអស់នោះទេ។
បញ្ហាធំដែលលើកឡើងក្នុងរបាយការណ៍ បានឲ្យដឹងថា ៥០% នៃកម្លាំងពលកម្មនៅរោងចក្រ Foxconn គឺជាកម្មករបណ្ដោះអាសន្ន ខណៈពេលដែលច្បាប់ចិននិយាយថាកម្លាំងពលកម្មបណ្ដោះអាសន្នអាចមានត្រឹម ១០% ប៉ុណ្ណោះ។ Apple និយាយថាកំពុងធ្វើការជិតស្និទ្ធជាមួយ Foxconn ដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែការផ្លាស់លើកាលវិភាគការងារអាចប៉ះពាល់ដល់ការចេញលក់ iPhone ឆ្នាំនេះ។
របាយការណ៍បានបន្តចោទប្រកាន់ថា Foxconn បានទាមទារឲ្យកម្មករខ្លួនធ្វើការថែមម៉ោង ប៉ុន្តែការស៊ើបអង្កេតរបស់ Apple និយាយថាវាជាការស្ម័គ្រចិត្តប៉ុណ្ណោះ។ យ៉ាងណាក្ដីកម្មករមួយចំនួនដែលធ្វើការថែមម៉ោង គឺជាសិស្សហាត់ការដែលមិនអនុញ្ញាតឲ្យធ្វើការថែមម៉ោងនោះទេ។ ក្រុមហ៊ុន Apple បានចេញមុខធានាថានឹងមិនមានសិស្សធ្វើការថែមម៉ោងទៀតនោះទេ។
បញ្ហានេះធ្វើឲ្យគេយល់ថា Foxconn កំពុងជួបបញ្ហាក្នុងការបំពេញតាមការកុម្ម៉ង់របស់ Apple ចំពោះ iPhone 11។ នេះមានន័យថា Apple អាចរំពឹងថាចំនួនលក់អាចនឹងមានការកើនឡើងនៅឆ្នាំនេះ៕
ចុចអាន ៖ ប្រភពជិតស្និទ្ធបង្ហើបកាលបរិច្ឆេទជាក់លាក់ថ្ងៃកុម្ម៉ង់ទិញនិងដាក់លក់ផ្លូវការ iPhone 11