​រឿង​អប់​រំ! Honda ​និយាយ​១​មាត់ ដាស់​តឿន​ក្មេង​ជំនាន់​ក្រោយ

  • 2019-09-11 02:44:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Keisuke Honda ​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​បាន​យ៉ាង​ល្អ​ក្នុង​ដំណើរ​ជម្រុះ World Cup 2022 ​នេះ។

បើ​ទោះ​ជា​ឆ្លង​កាត់​២​ប្រកួត ​មិន​ទាន់​ជោគជ័យ ប៉ុន្តែ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ជាមួយ​ទម្រង់​លេង​ក្រុម​ទាំង​មូល​ខ្លាំង ព្រោះ​ហាន​លេង ​និង​មាន​ក្បួន​ខ្នាត​ត្រឹមត្រូវ។ ​ក្រោយ​ចប់​ការ​ប្រកួត​នោះ Honda ​ថែម​ទាំង​ប្រាប់​ឱ្យ​កីឡាករ​មាន​ជំហរ​រឹង​មាំ ​មិន​ត្រូវ​អន់​ចិត្ត ឬ​សោកស្ដាយ​ដែល​លេង​មិន​ឈ្នះ​គេ​នោះ​ទេ។ ក្រុម​ទាំង​មូល​ត្រូវ​មាន​មោទនភាព​លើ​ខ្លួន​ឯង ​ទើប​អាច​អភិវឌ្ឍ​សមត្ថភាព​ទៅ​មុខ​ទៀត​បាន។

ក្រៅ​ពី​ប្រាប់​ទៅ​កីឡាករ​សម្ដី​ខាង​លើ​ហើយ ​អតីត​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន​រូប​នេះ ​មាន​១​ឃ្លា ដើម្បី​ដាស់តឿន​យុវជន​ផង​ដែរ។ ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក ​Honda ​បាន​និយាយ​ថា​៖ “បើ​ចង់​ផ្លាស់​ប្ដូរ​អ្វី​មួយ ​ត្រូវ​ចាប់​ផ្ដើម​ពី​ខ្លួន​ឯង​សិន។ រឿង​មួយ​ដែល​អ្នក​អាច​ផ្លាស់​ប្ដូរ​បាន គឺ​ខ្លួន​របស់​អ្នក។ ​គ្រប់​យ៉ាង​ត្រូវ​ចាប់​ផ្ដើម​ពី​ខ្លួន​ឯង”៕

អត្ថបទ៖ ប្រុស យុទ្ធ