ការពិតចេញហើយ! តារាសំនៀងផ្អែម សុខ ពិសី ក្លាយជាតំណាងសាប៊ូលុច្សថ្មីនៅកម្ពុជាផ្លូវការហើយ
- 2019-09-12 11:29:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិតចេញហើយ! តារាសំនៀងផ្អែម សុខ ពិសី ក្លាយជាតំណាងសាប៊ូលុច្សថ្មីនៅកម្ពុជាផ្លូវការហើយ
ចន្លោះមិនឃើញ
កាលពីដើមខែកញ្ញាកន្លងមកនេះ នៅក្នុងគេហទំព័រហ្វេសបុករបស់សាប៊ូលុច្សមាន Contest មួយដោយឲ្យអ្នកចូលរួមធ្វើការទស្សន៍ទាយថាអ្នកណាជាតារាតំណាងឲ្យសាប៊ូលុច្សថ្មី។ លទ្ធផលក៏បានបង្ហាញកាលពីប៉ុន្មានថ្ងៃមុនតាមរយៈ គេហទំព័រហ្វេសបុករបស់សាប៊ូលុច្ស ដដែលថាតារាដែលតំណាងឲ្យសាប៊ូលុច្សនោះ គឺជាកញ្ញាសុខ ពិសី។ សម្រស់របស់កញ្ញាសុខ ពិសី ពិតជាស្រស់ស្អាត ស្បែកសភ្លឺរលោងគួរឲ្យស្រលាញ់ ហើយពិតជាសក្ដិសមធ្វើជាតារាតំណាងឲ្យផលិតផលសាប៊ូលុច្សពិតប្រាកដមែន។
លើសពីនេះទៅទៀតយើងក៏បានធ្វើការសំណេះសំណាលខ្លីៗជាមួយកញ្ញា សុខ ពិសី ហើយកញ្ញាពិតជាមានចិត្តសប្បាយរីករាយ និងរំភើបដែលបានសហការជាមួយក្រុមហ៊ុនយូនីលីវើកម្ពុជាដែលជាក្រុមហ៊ុនលំដាប់អន្តរជាតិ។ មូលហេតុមួយទៀតដែលធ្វើឲ្យកញ្ញារំភើបខ្លាំង គឺថាកញ្ញាក៏ជាអតិថិជនរបស់ផលិតផលសាប៊ូលុច្យនេះ តាំងពីយូរណាស់មកហើយដែរ មុននឹងក្លាយខ្លួនជាអ្នកតំណាងឲ្យផលិតផលសាប៊ូលុច្ស ព្រោះសាប៊ូលុច្សល្បីថាពិតជាល្អ ជាមួយក្លិនក្រអូប ផ្តល់សំណើមដល់ស្បែកនិងជួយឲ្យស្បែករបស់គាត់ទន់រលោង។
កញ្ញានឹងមានស្នាដៃជាច្រើនដែលគ្រោងនឹងផលិត ហើយចាក់ផ្សាយនាពេលខាងមុខសម្រាប់ការងារជាតារាតំណាងផលិតផលនេះផងដែរ។
សូមកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នាណា៎ !