មជ្ឈដ្ឋាន​បាល់ទាត់​សរសើរ​ Sterling ក្រោយ​ធ្វើ​រឿង​មួយ​ទៅ​លើ​អ្នក​គាំទ្រ​តោ​កំណាច​

  • 2019-09-11 12:05:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ស្លាប​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​កីឡាករ Raheem Sterling បាន​ឲ្យ​ស្បែកជើង​របស់​ខ្លួន​ ទៅ​កាន់​អ្នក​គាំទ្រ​ក្រុម​តោ​កំណាច​វ័យ​ក្មេង​ម្នាក់ ក្រោយ​ពី​បញ្ចប់​ប្រកួត​ប៉ះ​នឹង​កូសូវ៉ូ​ក្នុង​វគ្គ​ជម្រុះ UEFA Euro ឆ្នាំ២០២០ នៅ​កីឡដ្ឋាន St. Mary ដែល​ជា​ទឹកដី​របស់​ក្លឹប Southampton។

Sterling ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា បាន​ចុះ​ហត្ថលេខា​ឲ្យ​អ្នក​គាំទ្រ​នៅ​កីឡដ្ឋាន St. Mary ហើយ​បាន​ឲ្យ​អាវ​ទៅ​នារី​ម្នាក់។ ក្រោយ​មក ក្មេង​ប្រុស​ម្នាក់​ ក៏​បាន​សុំ​ស្បែកជើង​ពី​ Sterling។ ភ្លាមៗ​នោះ​ Sterling ក៏​មិន​បង្អង់​យូរ​ ក៏​ដោះ​ស្បែកជើង​របស់​ខ្លួន​ឲ្យ​កុមារា​នោះ​តែ​ម្ដង​ទៅ។

ក្មេង​ប្រុស​នោះ​ឈ្មោះ​ថា Jacob Shore ជា​កីឡាករ​យុវជន​អាយុ​ក្រោម ១៤​ឆ្នាំ​នៃ​ថ្នាល​បាល់ទាត់​មួយ​នៃ​អង់គ្លេស។

ខាង​ក្រោម​នេះ ជា​វីដេអូ​ដែល Sterling ដោះ​ស្បែក​ជើង​ឲ្យ​ក្មេង​ប្រុស​ម្នាក់​នោះ៖

អត្ថបទ៖ ហ៊ីម រស្មី