មក​ស្គាល់​តារាស្រី​ថៃ​ដែល​រៀន​ពូកែ​ខ្លាំង​មិន​ធម្មតា

  • 2019-09-12 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ស្រី​ថៃ​ទាំង​នេះ​មិនមែន​ស្អាត​តែ​រូបទេ​ ថែម​ទាំង​រៀន​ពូកែ​មិន​ធម្មតា​ទៀត​ផង។​ ពួក​គាត់​មួយ​ចំនួន​រៀន​នៅ​សកលវិទ្យាល័យ​ល្បី​លំដាប់​កំពូល​របស់​ថៃ​ ដែល​សុទ្ធ​តែ​ពិបាក​ក្នុង​ការ​ប្រឡង​ចូល​។

ជា​ទូទៅ​ សញ្ញាប័ត្រ​កិត្តិយស​នៅ​ប្រទេសថៃ​ជា​សញ្ញាប័ត្រ​ដែល​ពិបាក​នឹង​យក​បាន​ ព្រោះ​មាន​លក្ខណ្ឌ​ច្រើន​ ដូច​ជា​ហាម​បាន​និទ្ទេស​ក្រោម​ C,​ ហាម​​ចម្លង,​ ហាម​ប្ដូរ​ជំនាញ​រៀន,​ រៀន​តាម​ពេល​កំណត់​មិន​លើស​ពី​ ៤ឆ្នាំ​ជាដើម។​ First​ Class​ Honor​ ចាំបាច់​មាន​លក្ខណ្ឌ​ខាង​លើ​ ហើយ​មាន​ GPA​ ចាប់​ពី​ ៣.៥០​ ឡើង​ទៅ​ ឯ​ Second​ Class​ Honor​ ត្រូវ​ការ​ GPA​ ៣.២៥​ ឡើងទៅ​ អាស្រ័យ​លើ​លក្ខណ្ឌ​សកលវិទ្យាល័យ​នីមួយ​ៗ។​

ក្រឡេក​មក​មើល​តារា​ស្រី​ល្បី​ៗ​ទាំង​នេះ​ រៀន​ផង​ ធ្វើការ​ផង​ សម្ដែង​ផង​ហើយ​នៅ​តែ​ពូកែ​ឆ្នើម​រហូត​ទទួល​បាន​សញ្ញាប័ត្រ​កិត្តិយស​ថែម​ទៀត។​

១. Bebe​ : Thanchanok Kritthinaka​

បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ជាមួយ​សញ្ញាប័ត្រ​ First​ Class​ Honor​ មេដាយមាស​ GPA​ ៣.៩១​ ជំនាញ​ Business​ Administration​ ពី​ សាកលវិទ្យាល័យ Assumption​​ ប្រទេសថៃ​ និង​ថ្នាក់​អនុបណ្ឌិត​ជំនាញ​នេះ​ នៅ​សកលវិទ្យាល័យ​តែ​មួយ​ ជាមួយ​សញ្ញាប័ត្រ​ First Class Honor​ និង​មាន​ GPA​ ៣.៩៧​ ទៀតផង។​

២. Prang​ : Kannarun Wongkajornklai​

បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ជាមួយ​សញ្ញាប័ត្រ​ First Class Honor​ មាន​ GPA ៣.៧៨​ ជំនាញ​ Tourism​ and​ Hospitality​ Management​ ពី​ International college,​ Mahidol University។​

៣. Chompoo​ : Araya Alberta Hargate​

បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ជាមួយ​សញ្ញាប័ត្រ​ Second Class Honor​ ជំនាញ​ភាសា​អង់គ្លេស​ Bachelor of Arts​ ពី​ Rangsit University។​

៤. Taew​ : Nataporn Taemeeruk​

បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ជាមួយ​សញ្ញាប័ត្រ​ Second Class Honor​ ជំនាញ​ស្ថាបត្យកម្ម​ ពី​សកលវិទ្យាល័យ​ជូឡាឡុងកន។​

៥. Mew​ : Nittha Jirayungyurn​

បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ Second Class Honor​ ជំនាញ​ Fashion Design​ ពី​សកលវិទ្យាល័យ​ Srinakharinwirot​ University​ ជាមួយ​លំដាប់​ពិន្ទុ​ GPA ៣.៤៦។​

៦. Aom​ : Sushar Manaying​  

បញ្ចប់​ការ​សិក្សា​ផ្នែក​ Performing Arts​ ពី​សកលវិទ្យាល័យ​ Srinakharinwirot University​ ជាមួយ​សញ្ញាប័ត្រ​ Second Class Honor​ លំដាប់​ពិន្ទុ​ GPA ៣.៥០៕

ចុចអាន៖​​ ​ តារាល្បី២រូបរបស់ចិន ទោះរៀនមិនចប់មហាវិទ្យាល័យតែជោគជ័យអាចរកប្រាក់ច្រើនលានដុល្លារ

ប្រភព៖ Mthai   ប្រែ​សម្រួល៖ Sokchea Heng