ធ្លាយរឿង Pogba វិះទៅ PSG ក្នុងរដូវក្ដៅនេះ តែចង្រៃរឿងមួយមករារាំង
- 2019-09-12 02:27:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាយរឿង Pogba វិះទៅ PSG ក្នុងរដូវក្ដៅនេះ តែចង្រៃរឿងមួយមករារាំង
ចន្លោះមិនឃើញ
ខ្សែបម្រើ Paul Pogba ត្រូវបានគេរាយការណ៍ថា បានយល់ព្រមទទួលយកថ្លៃនឿយហត់៤២០ ០០០ផោនក្នុងមួយសប្ដាហ៍ជាមួយក្លឹបអ្នកមាន PSG មុនពេលថ្ងៃបិទទីផ្សារដោះដូរ ប៉ុន្តែការផ្ទេរនេះបានរលាយទៅវិញ ព្រោះតែ Neymar មិនអាចចាកចេញទៅ Barcelona។
Pogba ដែលចូលរួមជាមួយ Man Utd ក្នុងឆ្នាំ២០១៦ គឺជាគោលដៅរបស់ក្លឹបធំៗ Barcelona, Real Madrid និង PSG ក្នុងទីផ្សារដោះដូររដូវក្ដៅកន្លងទៅ។ យោងតាមសារព័ត៌មានរបស់អ៊ីតាលីមួយឲ្យដឹងថា United បានយល់ព្រមលក់ Pogba ទៅឲ្យ PSG ទៅហើយមុនពេលទីផ្សារដោះដូរកីឡាករបិទ។
យ៉ាងណាមិញការផ្ទេរនេះបានរលត់ទៅវិញ បន្ទាប់ពី PSG និង Barcelona និយាយថ្លៃគ្នាមិនត្រូវរឿង Neymar។ តាមពិតទៅលោក Ole Gunnar Solskjaer ក៏បានបើកគំនិតចង់លក់ Pogba ដែរ ដើម្បីយកប្រាក់ទៅទិញកីឡាករថ្មីៗចូល៕