ទំនងមែន! ទីក្រុង​មួយ​នៅ​ហូឡង់​ដាំ​ផ្កាលើ​ដំបូលចំណតរង់ចាំឡានក្រុងជាង​៣០០​កន្លែង​

  • 2019-09-12 03:03:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លែង​រង់ចាំ​រថ​យន្ត​ក្រុង​ជាង​៣០០​​ក្នុង​ទី​ក្រុង​មួយ​ប្រ​ទេស​ហូឡង់​ត្រូវ​បាន​រៀបចំ​ដាក់​ផ្កា​នៅ​លើ​ដំបូល​ដោយ​គេ​ជឿថា​វានឹង​ជួយ​បន្ថយ​កម្ដៅ​នៅ​រដូច​ក្ដៅ កាត់​បន្ថយ​ធូលីល្អិតៗ​ ជួយគាំទ្រ​ដល់​ជីវចម្រុះ​ក្នុង​ទីក្រុង​ និង​កាត់​បន្ថយ​អារម្មណ៍តាន​តឹង​របស់​អ្នក​រង់ចាំ​ជិះ​រថយន្ត​ក្រុង​​ផងដែរ។

ទីក្រុង​​Utrechtប្រទេស​ហូឡង់​បាន​ដាំ​ផ្កា​នៅ​លើ​ដំបូល​កន្លែង​ចំណត​រង់​ចាំ​រថ​យន្ត​ក្រុង​៣១៦កន្លែង។ ការ​ធ្វើ​ដូច​នេះ​ត្រូវ​គេអះអាង​ថា​ដើម្បី​បង្កើត​ភាពបៃតង​ក្នុងទីក្រុង ផ្ដល់​កន្លែង​សម្រាប់​សត្វ​ល្អិត​ដូចជា​ឃ្មុំ ​កាត់​បន្ថយ​ធូលីល្អិតៗ និង​ចូល​រួម​កាត់​បន្ថយ​កម្ដៅ​នៅ​រដូវ​ក្ដៅ​ទៀត​ផង​។​

(រូបភាព៖ Twitterរបស់​Jolanda van Ginkel)

មន្ត្រី​ធ្វើ​ការ​នៅទីក្រុង​នេះ​និយាយ​ថា​ការ​ធ្វើ​ដូច​នេះ​គឺ​​នឹង​ធ្វើ​ឲ្យ​ចំណត​រង់​ចាំ​​រថយន្ត​ក្រុង​មាន​ព័​ណ៌​​បៃតង និង​ផ្ដល់​ភាពស្រស់​​ស្អាត​ដល់ទីក្រុង។​ ជាងនេះ​ទៅ​ទៀត​ការ​ដាំ​ផ្កានេះ​បាន​ជួយ​កាត់​បន្ថយអារម្មណ៍​តាន​តឹង​​របស់​ប្រ​ជា​ពល​រដ្ឋ​ដែល​រង់ចាំ​ជិះ​រថយន្ត​ក្រុង​ផង​ដែរ​។​​

មន្ត្រី​ធ្វើ​ការ​នៅ​ក្រុង​នេះ​ក៏បាន​លើក​ទឹក​ចិត្ត​ឲ្យ​​ប្រ​ជា​ពល​រដ្ឋ​ខ្លួន​ចូល​រួម​ដាំផ្កា​នៅ​លើ​ដំបូល​ផ្ទះ ក្នុង​ន័យ​ដូច​គ្នា​នេះផង​ដែរ៕ ​

ប្រភព៖ worldeconomicforum   ប្រែ​សម្រួល៖ ទូច សុខា