Zhao Li Ying បង្ហាញមុខដើរលេងជាមួយប្ដីលើកទី១ក្រោយកើតកូន បំបិទព័ត៌មានលែងលះគ្នា
- 2019-09-12 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zhao Li Ying បង្ហាញមុខដើរលេងជាមួយប្ដីលើកទី១ក្រោយកើតកូន បំបិទព័ត៌មានលែងលះគ្នា
ចន្លោះមិនឃើញ
រូបភាពដ៏ផ្អែមល្ហែមជាមួយស្វាមី របស់តារាសម្ដែងស្រីល្បីឈ្មោះចិន Zhao Li Ying បានធ្វើឲ្យអ្នកគាំទ្របានធូរចិត្តជាខ្លាំង ដ្បិតមុននោះមានព័ត៌មានចុះផ្សាយថា ដោយសារតែមានផ្ទៃពោះ ទើបធ្វើឲ្យប្ដីរបស់នាង បែកចិត្តមានស្រីខាងក្រៅ។
ដោយសារតែមិនសូវចែករំលែកពីរឿងជីវិតឯកជន ទើបជុំវិញជីវិតកំពូលតារាសម្ដែងស្រីចិន Zhao Li Ying មានរឿងអាស្រូវជាច្រើនរាប់មិនអស់។ ដោយថ្មីៗនេះបំផុត បណ្ដាញព័ត៌មាននានា បានចុះផ្សាយនៅពេលអ្នកប្រមាញ់រូបម្នាក់បានប្រទះឃើញថា តួរឿង និស្ស័យស្នេហ៍ដាវទេព លែងពាក់ចិញ្ចៀនគូជាមួយប្ដីទៀតហើយ។
តាមនោះដែរ បណ្ដាញព័ត៌មានតូចធំបានចុះផ្សាយថា អំឡុងពេលមានផ្ទៃពោះ ប្រុសស្អាតដែលជាប្ដីរូបនេះ បានកើតចិត្តធុញ ហើយទៅរកថ្មីនៅខាងក្រៅ ដែលធ្វើឲ្យ Zhao Li Ying ចង់ផ្ដាច់ចំណងអាពាហ៍ពិពាហ៍មួយនេះ។ យ៉ាងណាក្ដី កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញាមុននេះ បណ្ដាញព័ត៌មាន Sina បានប្រទះឃើញគូស្នេហ៍ប្ដីប្រពន្ធថ្មីថ្មោងមួយនេះ បណ្ដើរគ្នាយ៉ាងផ្អែមល្ហែម ដោយគ្មានវត្តមានរបស់កូន។ នៅក្នុងរូបភាព គេឃើញថា ខាងស្រីបានបង្ហាញពី ភាពសុភមង្គលយ៉ាងខ្លាំង លុបបំបាត់អស់មន្ទិលសង្ស័យថា ប្ដីនាងមានថ្មី ធ្វើឲ្យនាងចង់លែងលះគ្នា។ ជាមួយគ្នានេះដែរ នៅថ្ងៃទី១៦ ខែតុលាខាងមុខនេះ អ្នកទាំង២នឹងដឹកដៃគ្នាចូលរោងការយ៉ាងពេញលេញតែម្ដង៕
ចុចអាន៖ បងស្រីថាស្លៀកអីក៏បាន ប្អូនស្រីលេងឈុតដាយណូស័រមកក្រឡុកពេញរោងការបងស្រី