​បងប្អូន​ភ្លោះ​ ​ចេញ​តម្លៃហើយ! ​ស្មាតហ្វូនកាមេរ៉ា 48MP របស់​ Samsung

  • 2019-09-12 07:21:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung ម៉ូឌែល​ Galaxy A50s និង Galaxy A30 ត្រូវ​បាន​ប្រកាស​ចេញ​លក់​នៅ​លើ​ទីផ្សារ​សាកល​ហើយ​នៅ​ថ្ងៃ​នេះ ​ដែល​ជា​ស្រឡាយ​ធន់​មធ្យម​(កណ្ដាល) ​របស់ Samsung ​បាន​ (upgrade) លក្ខណៈ​សម្បត្តិ​មិន​ចាញ់​សិស្សច្បង​ស៊េរី S ឬ N នោះ​ទេ។

Galaxy A50s

**​ខាងក្រោម​នេះ​ជា​លក្ខណៈ​សម្បតិ្ត​ដែល​មាន​លើ​ Galaxy A50s**

​-Galaxy A50s បំពាក់​ដោយ​​អេក្រង់​ប្រភេទ Infinity U Super AMOLEDទំហំ ៦,៤ អ៊ិញ​បង្ហាញ​រូបភាព​បាន​កម្រិត​ FullHD (១០៨០x២៣៤០ ភិចសែល)

-​ប្រើ​បន្ទៈឈីប​ Snapdragon Exynos 9611 SoC ល្បឿន​ 2GHz(Octa Core) Android 9 Pie

-ថ្ម ៤០០០មីលី​មាន​ឆ្នាំង​សាក​ល្បឿន​លឿន ១៥ វ៉ាត់(មាន​រន្ធសាក USB Type-C) ស្កេន​ក្រយៅ​ដៃ​លើ​អេក្រង់

-​មាន​ជម្រើស​ RAM ៤GB/ ៦GB ​មេម៉ូរី​ ៦៤GB / ១២៨GB(មាន​រន្ធ​ថែម​មេម៉ូរី​កាត​ក្រៅ​បាន) ​

-​កាមេរ៉ា​ក្រោយ​ ៣ គ្រាប់គឺ ​៤៨ មេហ្គាភិចសែល​ជាមួយ​នឹង​កម្រិត f/២.០ + ៨ (Wide-angle) + ៥ មេហ្គាភិចសែល (Depth sensor)

​-​កាមេរ៉ា​មុខ ៣២ ​មេហ្គាភិចសែល​ ជាមួយ​នឹង​កម្រិត f/២.០ ​អាច​ថត​រូប​ Selfie បាន​ល្អ​គួរ​សម

-មាន​ជម្រើស​ពណ៌​បួន​គឺ Prism Crush Black. Prism Crush White, Prism Crush Green និង Prism Crush Violet2។

Galaxy A50s

​-(RAM៤GB ​មេម៉ូរី ៦៤GB គឺ ៣២២ ដុល្លារ | (RAM ៦GB មេម៉ូរី​ ៣៥០ ដុល្លារ​​)។

ខាងក្រោម​នេះ​ជា​លក្ខណៈ​សម្បតិ្ត​ដែល​មាន​លើ​ Galaxy A30s

-Galaxy A30s បញ្ចូល​រចនាបថ​បែប​ក្រឡេក្រឡា បំពាក់​ដោយ​​អេក្រង់​ប្រភេទ Infinity V Super AMOLEDទំហំ ៦,៤ អ៊ិញ​បង្ហាញ​រូបភាព​បាន​កម្រិត​ (៧២០x១៥៦០ ភិចសែល)

Galaxy A30s

​-​ប្រើ​បន្ទៈឈីប​ Snapdragon Exynos 7904 Soc ល្បឿន​ 2GHz(Octa Core)

​-​មាន​ជម្រើស​ RAM ៤GB/ ៦GB ​មេម៉ូរី​ ៦៤GB / ១២៨GB(មាន​រន្ធ​ថែម​មេម៉ូរី​កាត​ក្រៅ​បាន)

​-​កាមេរ៉ា​ក្រោយ​ ៣ គ្រាប់គឺ ​២៥ មេហ្គាភិចសែល​ ជាមួយ​នឹង​កម្រិត f/១.៧ + ៨(f/២.០) + ៥(Depth sensor)

​-​កាមេរ៉ា​មុខ ១៦ ​មេហ្គាភិចសែល​ ជាមួយ​នឹង​កម្រិត f/២.០ ​អាច​ថត​រូប​ Selfie បាន​ល្អ​គួរ​សម

-មុខងារ​បន្ថែម​ថ្មី​គឺ​ទ្រនាប់​ស្កេន​ម្រាម​ដៃ​លើ​អេក្រង់ ដែល​ស៊េរី​ចាស់​មាន​បំពាក់​ទ្រនាប់​ស្កេន​នៅ​ខាង​ក្រោយ

-មាន​ជម្រើស​ពណ៌​បួន​គឺ Prism Crush Black. Prism Crush White, Prism Crush Green និង Prism Crush Violet2។

-តម្លៃ​ RAM៤GB/ ៦GB ​មេម៉ូរី ៦៤GB គឺ ២៣៨ ដុល្លារ។*

Galaxy A30s

​ស្មាតហ្វូន​ត្រកូល A ​ទាំង ២ មាន​ដាក់​ឲ្យទិញ​លើ​វិបសាយ​អនឡាញ​ហើយ​ចាប់​ពី​ថ្ងៃ​នេះ​ដូច​ជា Amazon, Flipkart, Paytm Mall, និង Samsung Online Shop៕

អត្ថបទទាក់ទង៖

ប្រភព៖ news18   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម