របៀប​ខ្មែរ​ពិត​ៗ ព្រះនាង​តូច ចេញ​វីដេអូ​ចម្រៀង​ថ្មី​ទៀត ច្រៀង​រាំ​នៅ​បឹង​ឈូក​គួរ​ឲ្យ​ក្នាញ់

  • 2019-09-12 07:38:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះនាង​តូច នរោត្តម ជេណា ដែល​ល្បី​នៅ​លើ​ហ្វេសប៊ុក​នោះ ឥឡូវ​នេះ​បាន​ចេញ​វីដេអូ​ចម្រៀង​ថ្មី​ទៀត​ហើយ​ជាមួយ​តារា​ចម្រៀង​សាន់ដេ លោក បូទី ក្នុង​បទ​ដែល​មាន​ចំណង​ជើង​ថា "ជំនោរ​ដើម​ខែ"។

ព្រះនាង​តូច ដែល​មាន​និស្ស័យ​ស្រឡាញ់​សិល្បៈ​របស់​ខ្មែរ​យ៉ាង​ជ្រាលជ្រៅ​នោះ ស្លៀក​សំលៀក​បំពាក់​បែប​អប្សរា​ខ្មែរ ហើយ​បាន​ទៅ​ឈរ​ច្រៀង​រាំ​ចង្វាក់​សារ៉ាវ៉ាន់​នៅ​លើ​បឹង​ឈូក ដ៏​ស្រស់​ស្អាត​គួរ​ឲ្យ​គយ​គន់។ បុត្រី​ទី​២​របស់​ព្រះ​ម្ចាស់​ក្សត្រី​បុប្ផារី និង​ជា​ព្រះ​រាជនត្តា​របស់​សម្ដេច​ព្រះ​មហិស្សរៈ នរោត្តម ចក្រពង្ស អង្គ​នេះ មើល​ទៅ​ពិត​ជា​ល្អ​ទាំង​ព្រម មិន​ថា​ទេពកោសល្យ​សិល្បៈ រូប​សម្ផស្ស និង​ការ​សម្ដែង ពោល​គឺ​ព្រះនាង ធ្វើ​បាន​ល្អ​ឥត​ខ្ចោះ ដោយ​ចេះ​ក្រមិចក្រមើម​គួរ​ឲ្យ​ក្នាញ់ គួរ​ឲ្យ​ស្រឡាញ់។

បទ​នេះ ពិត​ជា​ត្រូវ​នឹង​រដូវ​កាល​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដែល​នឹង​មក​ដល់​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ។ តោះ...ទស្សនា​ទេពកោល្យ និង​ស្ដាប់​សូរសៀង​របស់​ព្រះនាង​តូច​អង្គ​នេះ​ទាំង​អស់​គ្នា!

លង់​ហើយ! ព្រះនាង​តូច នរោត្តម ជេន​ណា ទេពកោសល្យ​សិល្បៈ​ពេញ​ខ្លួន!

អត្ថបទ៖ ទារិកា