Messi៖ Ronaldo ប្រហែល​ជា​មិនមែន​ពួកម៉ាក​ខ្ញុំ​ទេ

  • 2019-09-12 10:56:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​កីឡាករ Lionel Messi បាន​ប្រាប់​សារព័ត៌មាន​អេស្ប៉ាញ Sport ថា ខ្លួន​ និង​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo ប្រហែល​ជា​មិនមែន​មិត្តភ័ក្ដិ​គ្នា​ទេ ប៉ុន្តែ​ខ្លួន​ក៏​មិន​មាន​បញ្ហា​ក្នុង​ការ​ទៅ​បាយ​ល្ងាច​ជាមួយ​នឹង​ខ្សែ​ប្រយុទ្ធ​ Juventus នោះ​ដែរ។

មាន​សំណួរ​មួយ​សួរ​ពី​ចំណាប់អារម្មណ៍​ទាក់ទង​នឹង​ការ​ទៅ​ហូប​បាយល្ងាច​ជាមួយ​នឹង​ Ronaldo ពេល​នោះ Messi ក៏​ឆ្លើយថា៖ " ប្រាកដ​ណាស់ ខ្ញុំ​ទទួល​យក​ការ​អញ្ជើញ​របស់​ Ronaldo ព្រោះ​ថា​ខ្ញុំ​មិនមាន​បញ្ហា​ទាក់ទង​នឹង​រឿង​នោះ​ទេ " ។

កីឡាករ​រូប​នេះ​បន្ត​ថា៖ " ខ្ញុំ​តែងតែ​និយាយ​ថា ខ្ញុំ​មិនមាន​ទំនាស់​ជាមួយ​គេ​ទេ។ ពួក​យើង​ ប្រហែល​ជា​មិនមែន​មិត្តភ័ក្ដិ​គ្នា​ទេ ដោយសារ​តែ​មិន​ធ្លាប់​ចែក​រំលែក​បន្ទប់​ផ្លាស់​សំលៀកបំពាក់​ជាមួយ​គ្នា ប៉ុន្តែ​ខ្ញុំ​តែងតែ​ឃើញ​គេ នៅ​ក្នុង​កម្មវិធី​ទទួល​ពាន​រង្វាន់​នានា " ។

គួរបញ្ជាក់​ផង​ដែរ​ថា Ronaldo បាន​អញ្ជើញ Messi ទៅ​បាយ​ល្ងាច កំឡុង​ពេល​កម្មវិធី​ទទួល​រង្វាន់​កីឡាករ​ឆ្នើម​របស់ UEFA៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម