រដូវ​កាល​ថ្មី​ចូល​មិន​ទាន់​បាន​ស្រួលបួល​ផង Valencia នៅ​តែ​បណ្ដេញ​គ្រូ​របស់​ខ្លួន​បាត់

  • 2019-09-12 11:15:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ម្សិលមិញ​ ក្លឹប​ Valencia បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ស្ដី​ពី​ការ​បញ្ចប់​តួនាទី​របស់​គ្រូ​បង្គោល​របស់​ខ្លួន លោក Marcelino Garcia Toral។ ខាង​ក្លឹប​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ក្នុង​ការ​បណ្ដេញ​ចេញ​នោះ​ទេ។

បើ​តាម​សារព័ត៌មាន​ Marca បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​គ្រូ​បង្គោល​នេះ​ត្រូវ​បាន​បណ្ដេញ​ចេញ​គឺ ដោយសារ​តែ​លោក មាន​ភាព​មិន​ចុះ​សម្រុង​គ្នា​ជាមួយ​មហាសេដ្ឋី​សិង្ហបុរី​លោក Peter Lim ទាក់ទិន​នឹង​រឿង​ផ្ទេរ​កីឡាករ។

យ៉ាងណាមិញ លោក Marcelino បាន​ធានា​បាន​នូវ​កៅអី​ UEFA Champions League តាំង​ពី​លោក​ចូល​ដឹកនាំ​នៅ​ឆ្នាំ២០១៧ ព្រម​ទាំង​បាន​ឈ្នះ​ Barcelona យក​ពាន Copa del Rey ទៀត​ផង​ កាល​ពី​រដូវ​កាល ២០១៨/១៩។

គ្រូ​បង្វឹក​រូប​នេះ​ត្រូវ​បាន​ជំនួស​ដោយ លោក Albert Celades អតីត​ជំនួយ​ការ​គ្រូ​បង្គោល Real Madrid លោក Julen Lopetegui៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី