Real Madrid មាន​កីឡាករ​របួស​ម្នាក់​ទៀត​ហើយ!

  • 2019-09-12 12:57:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​តាម​ការ​ប្រកាស​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ក្លឹប​ Real Madrid ខ្សែ​បម្រើ​ក្រូអាត​កីឡាករ Luka Modric បាន​រង​របួស​សាច់ដុំ​ភ្លៅ​ស្ដាំ​។

បើ​តាម​ប្រភព​ដដែល មិន​បាន​ផ្ដល់​ការ​​បញ្ជាក់​ពី​កាលបរិច្ឆេទ​ពិត​ប្រាកដ​នៃ​ការ​វិល​ត្រលប់​មក​វិញ​ទេ។

យ៉ាងណាក៏ដោយ ក្នុង​ខែ​កញ្ញា​នេះ អាច​មាន​ប្រកួត​សំខាន់​ៗ​មួយ​ចំនួន​ដែល​ Modric អាច​ខកខាន​បាន​ដូច​ជា ប្រកួត​ប៉ះ​នឹង​ Atletico Madrid ក្នុង​ក្របខ័ណ្ឌ​ La Liga និង​ប្រកួត​បើក​ឆាក​ UEFA Champions League ប៉ះ​នឹង​ Paris Saint-Germain ជា​ដើម។

Real Madrid ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់ទាត់​មួយ​ចំនួន​ ដាក់​ជា​ការ​សង្ស័យ​ទៅ​លើ​បច្ចេកទេស​ក្នុង​ការ​បង្វឹក​កាយសម្បទា ខណៈ​ក្លឹប​មួយ​នេះ​មាន​កីឡាករ​របួស​ញឹកញាប់៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី