មក​ស្គាល់​ពី​ សាកលវិទ្យាល័យ​ល្អ​ជាង​គេ​ទាំង ១០ លើ​ពិភពលោក

  • 2019-09-12 13:31:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេហទំព័រ​ Times Higher Education បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ​ចំនួន ១,៤០០ ក្នុង​ចំណោម​ ៩២​ប្រទេស ដើម្បី​រៀប​តារាង​ចំណាត់ថ្នាក់​ ដែល​ផ្អែក​តាម​សូចនាករ​សំខាន់​ៗ​ចំនួន ១៣​មុខ នៃ​សមត្ថភាព​របស់​សាកលវិទ្យាល័យ ដែល​រាប់​បញ្ចូល​ទាំង របៀប​បង្រៀន របៀប​ស្រាវជ្រាវ ការ​ផ្ទេរ​ចំណេះដឹង។ល។

សាកលវិទ្យាល័យ Oxford

បើ​តាម​របាយការណ៍​ចុង​ក្រោយ​បំផុត ខាង​ក្រោម​នេះ​ជា​សាកលវិទ្យាល័យ​ទាំង ១០ ដែល​មាន​ចំណាត់ថ្នាក់​ល្អ​បំផុត​លើ​លោក​ ក្នុង​តារាង​ចំណាត់ថ្នាក់​សាកលវិទ្យាល័យ​ឆ្នាំ២០២០៖

១. សាកលវិទ្យាល័យ Oxford នៃ​ចក្រភព​អង់គ្លេស

២. វិទ្យាស្ថាន​បច្ចេកទេស​កាលីហ្វ័រញ៉ា នៃ​សហរដ្ឋអាមេរិក

៣. សាកលវិទ្យាល័យ​ Cambridge នៃ​ចក្រភពអង់គ្លេស

៤. សាកលវិទ្យាល័យ Stanford នៃ​សហរដ្ឋអាមេរិក

៥. វិទ្យាស្ថាន​បច្ចេកទេស​ម៉ាសាឈូសេត នៃ​សហរដ្ឋអាមេរិក

៦. សាកលវិទ្យាល័យ​ Princeton នៃ​សហរដ្ឋអាមេរិក

៧. សាកលវិទ្យាល័យ Havard នៃ​សហរដ្ឋអាមេរិក

៨. សាកលវិទ្យាល័យ Yale នៃ​សហរដ្ឋអាមេរិក

៩. សាកលវិទ្យាល័យ​ឈីកាហ្គោ នៃ​សហរដ្ឋអាមេរិក

១០. មហាវិទ្យាល័យ​អធិរាជ​ទីក្រុង​ឡុងដុង (Imperial College London) នៃ​ចក្រភពអង់គ្លេស

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី