ស្មាតហ្វូនកាមេរ៉ា ៤ បើកទទួលកម្ម៉ង់ទិញ តម្លៃទាប ថតច្បាស់អស់ទាស់!

  • 2019-09-13 08:04:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទីបំផុត​ក្រុមហ៊ុន​ ​OPPO​ ​បាន​បើក​ទទួល​កា​រកម្ម៉ង់ទិញទុកមុន​ ​ឬ​ ​(​Pre​-​Order​)​ហើយ​។ សម្រាប់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​បំផុត​ដែល​ជា​ក្តី​ស្រ​ម៉ៃ​របស់​យុវវ័យ​គ្រប់​ស្រទាប់​មិន​អាច​និយាយ​ថា​ ណូ (​NO)​ ​បាន​ឡើយ​​នោះ​គឺ​ ​#​OPPO_A9_2020​ ​ក្នុង​តម្លៃ​ពិសេស​ត្រឹមតែ​ ២៨៩ ដុល្លារ។

OPPO A9 ឆ្នាំ 2020

កា​រកម្ម៉ង់ទិញទុកមុន ចាប់ពី​ថ្ងៃនេះ​រហូតដល់​ ​ថ្ងៃទី​ ២២​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២០១​ ​នឹង​ទ​ទូល​បាន​ទូរ​សព្ទ​ភ្លាម​ៗ​នៅ​ថ្ងៃទី ២៣​ ​ខែកញ្ញា ​​ឆ្នាំ​ ​២០១៩​ ​ល្មម​អាច​ប្រើ​បាន​នៅ​រដូវ​បុណ្យ​ភ្ជុំ​បិ​ណ្យ​​ទៅ​វត្ត​ (​ទៅ​វ៉ា)​ ​ជាមួយ​ក្រុម​គ្រួសារ​ ​និង​មនុស្សជា​ទី​ស្រលាញ់​របស់​អ្នក​បាន​តែម្តង​។​

អ្នក​ក៏អាច​ធ្វើការ​កក់​ទុកមុន​ត្រឹមតែ​ ១០ ដុល្លារប៉ុណ្ណោះ​ ​នៅ​តាម​បណ្តា​ហាង​លក់​ទូរសព្ទ​នានា​ទូទាំង​ប្រទេស​កម្ពុជា​ ព្រមទាំង​ទទួល​បាន​កាដូ​ពិសេស​បន្ថែម​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ដែល​មានតម្លៃ​សរុប​រហូតដល់​ ១៣៩ ដុល្លារ មាន​ដូចជា៖

  • ​ប័ណ្ណ​ធានា​អេក្រង់​​ទូរសព្ទ​ ​OPPO A9 ឆ្នាំ 2020​ ​រយៈពេល​កន្លះ​ឆ្នាំ​ ១ សន្លឹក​
  • ​Power​ ​Bank​ ​ទំហំ​ ​៣៤០០ មីលីអំពែម៉ោង​
  • មាន​ភ្ជាប់​ជាមួយ​កូន​ពិល​​ បន្តោង​សោរ​រូប​តុក្កតា​ ​Ollie​ ​ដ៏​សែន​ ​Cute​
  • ​ជើង​ទម្រ​ទូរសព្ទ​ ​ឬ​ ​(​I​-​Ring​)​ ​ព្រម​ទាំង​ស៊ី​ម​កាតស្មា​ត​មានភ្ជាប់​គម្រោង​លេខ​ពិសេស​ ​(​Smart​ ​ធំ​ហ្មង​)​ ​រយៈពេល១២សប្តាហ៍​។​
OPPO A9 ឆ្នាំ 2020

ស្មាតហ្វូន​ត្រកូល​ ​A​ របស់ Oppo មួយនេះ​ ឡូយត្រង់​វា​ ​បំពាក់​នូវ​​កាមេរ៉ា​ក្រោយ​ចំនួន​ ៤ គ្រាប់​ ​អាច​ថតរូប​ ​៤ស្ទីល​ ​ស្អាត​ប្លែកពីគ្នា​ ​លើស​ពី​ការ​ស្រ​ម៉ៃ​របស់​ក្រុម​យុវវ័យ​។ តួនាទីកាមេរ៉ា​មេ​ ទំហំ​ធំ​​រហូតដល់​ ៤៨​ មេហ្គាភិចសែល មាន Apeture ​f/1.8​ ​ភ្ជាប់​ជាមួយនឹងបច្ចេកវិទ្យា​ទប់​លំនឹង​ ​EIS​ ​កាមេរ៉ា​ទីពីរ​ ​មាន​ទំហំ​ ៨ មេហ្គាភិចសែល ​ថតរូប​បែប​ទូលាយ​​អាច​ពង្រីក​មុំ​ ​១១៩០​ ថត​បាន​ផ្ទៃ​កាន់តែ​ធំ​ ឯ​កាមេរ៉ា​ទីបី​ ​មាន​ទំហំ​ ​២ មេហ្គាភិចសែល (Portrait)​ ​បែប​ស​ខ្មៅ​ ​និង​​កាមេរ៉ា​ទី​បួន​ទំហំ​ ​២ មេហ្គាភិចសែល​ (​Portrait​) ​បែបភាព​យន្ត​(Cinematic)។

​ចំណែក​ឯកា​មេ​រ៉ា​មុខ​វិញ​មាន​ទំហំ​ ​១៦ មេហ្គាភិចសែល​ភ្ជាប់​ជាមួយនឹង​មុខងារ​បច្ចេកវិទ្យា​ ​AI​ ​Beautiful​ ​Mode​ ​(​កាន់តែ​ច្បាស់​ ​កាន់​ធ្វើឲ្យ​អ្នក​ស្រលាញ់​សម្រស់​ខ្លួនឯង​)។​

​មិន​តែប៉ុណ្ណោះ​វា​មាន​ ​RAM​ ​ធំ​ ​៨GB​ ​និងមេមូរី ១២៨GB​ ប្រើបន្ទះ​ឈីប​ ​Snapdragon​ ​665​ ​ដំណើរការ​ដោយ​ ​ColorOS​ ​6.1​ ​ប្រតិបត្តិ​ការ​ ​Android​ ​Pie​ ​មាន​ថាមពល​ថ្ម​ធំ​រហូតដល់​ទៅ​ ៥០០០ មីលីអំពែម៉ោង​គឺ​គ្រប់គ្រាន់​សម្រាប់​ការប្រើ​ប្រាស់​លើស​ពេញមួយថ្ងៃ​ ​ដោយ​ពុំ​ចាំបាច់​ស្ពាយ Power​ ​Bank​ ​តាម​ខ្លួន​ឡើយ​។​

​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ ​OPPO A9 ឆ្នាំ 2020​ ​ត្រូវ​បាន​រចនា​យ៉ាង​ល្អ​ប្រណីត​តម្រូវចិត្ត​យុវវ័យ​សម័យថ្មី​ ​ដែល​និយម​លេង​ម៉ូត​ទូរសព្ទ​ ​និយម​ការ​ថតរូប​ ​មាន​ហិរញ្ញវត្ថុ​សម​ល្មម​​។ ស្មាតហ្វូនធន់មធ្យមរបស់ Oppo មួយនេ​បំពាក់​នូវ​អេក្រង់​តំណក់​ទឹក​កម្រិត​ ​៦.៥ HD​ ​មាន​វិមាត្រ ២០​:៩​ ​ភ្ជាប់​ជាមួយនឹង​កញ្ចក់​ការពារភាពសឹកឆ្កូត Corning Gorilla Glass (CGG​) ​ចំណែក​ផ្ទៃខាងក្រោយ​ ​រចនា​បែប​កញ្ចក់​ ​3D​ ​ពណ៌​បៃតងខ្ចី (​Marine​ ​Green​) និងពណ៍ស្វាយបែបស្រាល (Space​ ​Purple)​ ​ស្រស់​ស្អាត​ឆើតឆាយ​ ​ងាយស្រួល​ចាប់កាន់​។​ ​ដូច្នេះ​ ​គ្នាយើង​ ​គ្នាគេ​អើយ​ ​នៅចាំ​អី​ទៀត​៕

​សូម​រួសរាន់​ធ្វើការ​កក់​ទុកមុន​ ​(​Pre​-​Order​)​ ​ចាប់ពី​ថ្ងៃនេះ​ត្រឹមតែ ១០ ដុល្លារ​នោះ​អ្នក​នឹង​ទទួល​បាន​ទូរសព្ទ​ OPPO A9 ឆ្នាំ 2020 ​តម្លៃ​ ២៨៩ ដុល្លារ​និង​បាន​កាដូ​តម្លៃ​ ​១២៩ ដុល្លារ​​សរុប​ទឹកប្រាក់​ ​៤២៨ ដុល្លារ​ភ្លាម​ៗ​ ​ក៏ប៉ុន្តែ​បើ​មិន​ប្រញាប់​ ​Pre​-​order​ ​ទេពី​ថ្ងៃនេះ​ទេ​ ​នៅពេល​ដែល​អ្នក​ទិញ​ទូរសព្ទ​ក្រោយ​ថ្ងៃទី ២២​ ​ខែកញ្ញា​ ​ឆ្នាំ​២០១៩ នោះអ្នក​អាច​ទទួល​បាន​ត្រឹមតែ​ទូរសព្ទ​មួយ​មុខ​ប៉ុណ្ណោះ​។ តោះ! ​កុំ​ឲ្យ​ឱកាស​ដ៏​ល្អ​នេះ​កន្លង​ផុត​ទៅ​ឲ្យសោះ​ ​ប្រយ័ត្ន​អស់ពី​ស្តុក​ណា៎!៕​ ​

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ រក្សា