Conte គ្រូ​បង្វឹក​មាន​ប្រាក់​ឈ្នួល​​ខ្ពស់​​បំផុត​មិន​ធ្លាប់​មាន​​ក្នុង​ប្រវត្តិសាស្ត្រ Serie A

  • 2019-09-14 00:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Antonio Conte បាន​ក្លាយ​ជា​អ្នកចាត់ការ​ទូទៅ​ដែល​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​បំផុត​នៅ Serie A នៅពេល​ដែល​លោក​ចូល​មក​កាន់​ការងារ​នៅ Inter Milan កាល​ពី​រដូវ​ក្តៅ​កន្លង​ទៅ។

យោងតាម​សារព័ត៌មាន​អ៊ីតាលី La Gazzetta dello Sport អតីត​​គ្រូ​បង្វឹក​ Chelsea ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ ១២,១៨ លាន​ដុល្លារ ឬ ប្រមាណ​១​លាន​ដុល្លារ​ក្នុង​១​ខែ។

ប្រាក់​ខែ​របស់​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​លើស Maurizio Sarri ២​ដង (៦ លាន​ដុល្លារ​ក្នុង​១​ឆ្នាំ) លើស​ប្រាក់​ខែ​គ្រូ​បង្វឹក Napoli ​លោក Carlo Ancelotti ដែល​មាន​​ប្រាក់បៀវត្សរ៍ ៥,៥ លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ឬ ប្រាក់បៀវត្សរ៍​ប្រចាំ​ឆ្នាំ​​លើស​​​គ្រូ​បង្វឹក AS Roma លោក Paulo Fonseca ដល់​ទៅ​ជិត​៤​ដង (៣,៣ លាន​ដុល្លារ)។

Conte ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ក្លឹប​តោ​ខៀវ Chelsea កាលពី​ខែ​កក្កដា​ឆ្នាំ​មុន​បន្ទាប់​ពី​បាន​ដឹកនាំ​ក្រុម​ឈ្នះ​ជើងឯក Premier League ក្នុង​រដូវកាល​ដំបូង​របស់​លោក ហើយ​និង​ឈ្នះ​ពានរង្វាន់ FA Cup នៅ​រដូវកាល​​បន្ទាប់៕

ប្រភព៖ 90min   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម