ក្រុមហ៊ុនអត់ទាន់ប្រកាសផង លេច​ចេញ​វីដេអូ​ប្រកួត​កាមេរ៉ា​ Pixel 4 XL នឹង Note10+

  • 2019-09-16 01:39:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មី​ៗនេះ​មាន​ការ​លេច​ចេញ​ Google Pixel 4 XL លើ​វីដេអូ​ជា​ច្រើន​មក​ហើយ​ មាន​ទាំង​ការ​ចាប់​កាន់​និង​មាន​ការ​តេស្ដ​ហ្គេម​ទៀត​ផង​ ដែល​ធ្វើ​ឲ្យ​ស្ទើរ​តែ​គ្មាន​ចម្ងល់​អ្វី​អំពី​វា​ទៀត​ឡើយ។

សែស្រឡាយ​ Pixel តែង​តែ​មាន​​ឈ្មោះ​ល្បី​ដោយ​សារ​កាមេរ៉ា​របស់​វា ហើយ​តាំង​ពី​ Pixel 1 មក​ដល់​ Pixel 3 តែង​តែ​មាន​គេ​ចាត់​ទុក​ថា​ជា​ទូរសព្ទ​ដ៏​ល្អ​បំផុត​សម្រាប់​ការ​ថត​រូប។

នៅ​ថ្ងៃ​នេះ​ មាន​ការ​​លេច​ចេញ​ម្ដង​ទៀត​ពី​អ្នក​ឯកទេស​ទូរសព្ទ​នៅ​ប្រទេស​វៀតណាម ដែល​លើក​នេះ​ជា​ការ​តេស្ដ​សមត្ថភាព​កាមេរ៉ា​របស់​ Pixel 4 XL ជាមួយ​ស្ដេច​​កាមេរ៉ា Note10+។

គួរ​បញ្ជាក់​ផង​ដែរ Pixel 4 XL ដែល​កំពុង​ធ្វើ​តេស្ដ​នេះ​មិន​ទាន់​ដំណើរ​ការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្លូវ​ការ​នៅ​ឡើយ​ទេ ដូច​នេះ​គុណភាព​រូប​អាច​ផ្លាស់​ប្ដូរ​ពេល​ Google ប្រកាស Pixel 4 XL ជា​ផ្លូវ​ការ​៕

​​​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ