ចង់បានបុណ្យកុសលកាន់តែច្រើន ពេលទៅវត្ត ប្រយ័ត្នរឿង ៣យ៉ាងនេះ
- 2019-09-16 04:44:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បានបុណ្យកុសលកាន់តែច្រើន ពេលទៅវត្ត ប្រយ័ត្នរឿង ៣យ៉ាងនេះ
ចន្លោះមិនឃើញ
ការធ្វើបុណ្យទាន ដែលប្រកបដោយបញ្ញាញាណ គឺជាការទទួលបានបុណ្យកុសលកាន់តែច្រើន។ដូច្នេះពុទ្ធបរិស័ទនៅពេលទៅធ្វើបុណ្យទានជាពិសេសរដូវកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ គួរយកចិត្តទុកដាក់រឿងតូចៗទាំង៣ គឺការអុចទាន-ធូប ការរក្សាអនាម័យ និង ការតាំងចិត្តដោយកាយ វាចា និងចិត្ត ឲ្យស្អាតល្អ ដើម្បីទទួលកុសលកាន់តែច្រើន។
កត្តាទាំងបីខាងលើនេះ ត្រូវបានព្រះគ្រូគន្ធធុតង្គ សឿ ហេង ចៅអធិការវត្តធុតង្គចំការដូង សង្ឃដីកានៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងារ Sabay កាលពីថ្ងៃទី ១៣ ខែកញ្ញា ២០១៩ កន្លងទៅនេះ ដូចខាងក្រោមថា៖
២. ការចោលសំរាម៖ ពុទ្ធបរិស័ទ ដែលបានទៅធ្វើបុណ្យទីជិត ទីឆ្ងាយក្ដី នៅពេលធ្វើបុណ្យទាន គួរណាចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ គឺសំរាមគ្រប់ប្រភេទ កុំចោលពាសវាលពាសកាលនៅក្នុងទីអារាម ត្រូវចេះវេចខ្ចប់ ឬចោលសំរាមមួយចំនួននៅក្នុងធុងសំរាម ឬកន្លែងចោលសំរាមជាដើម។
៣. ការតាំងចិត្តឲ្យស្អាត៖ នៅពេលពុទ្ធបរិស័ទមកកាន់ទីវត្តអារាម ក៏ត្រូវតាំងចិត្តឲ្យជ្រះថ្លា ទាំងកាយ វាចា និងចិត្ត។ «មានការអធ្យាស្រ័យឲ្យបានច្រើន នៅពេលមកវត្តមានខ្លះបាត់ស្បែកជើង ការប៉ះទង្គិចគ្នា។ មួយទៀតប្រសិនបើសមាជិកគ្រួសារណាម្នាក់មិនចង់មកវត្តហើយបើយើងបង្ខំ ឬមិនសប្បាយចិត្ត ក៏ការធ្វើបុណ្យកុសលមិនល្អដែរ»។
ព្រះចៅអធិការវត្ត បានសង្ឃដីកាទៀតថា «ការធ្វើបុណ្យប្រកបដោយកាយ វាចា និងចិត្ត ឲ្យស្អាត យើងអ្នកស្អាតដោយកាយ វាចា និងចិត្តប្រកបដោយបុណ្យកុសល ពពួកញាតិទាំងឡាយនឹងទទួលបានបុណ្យកុសលនោះដោយល្អ។ ប៉ុន្តែបើយើងមិនស្អាត ពពួកញាតិក៏នឹងមិនទទួលបានបុណ្យកុសលល្អហ្នឹងដែរ។ ចឹងទាល់តែយើងធ្វើល្អ ពពួកញាតិទទួលបានល្អដែរ»៕