ទស្សនា​បច្ចេកទេស​​លេង​ពេជ្រ​កំពុង​ច្នៃ Fati របស់​ Barca គុណភាព​ល្អ​មិន​ចាញ់ Kubo

  • 2019-09-16 07:22:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​វ័យ​១៦​ឆ្នាំ Ansu Fati កំពុង​បង្កើន​ប្រជាប្រិយភាព​របស់​ខ្លួន​​ខ្លាំង​ក្នុង​​ក្លឹប Barcelona ក្រោយ​ទទួល​បាន​ឱកាស​ចូល​លេង​ក្រុម​ធំ​នៅ​៣​ប្រកួត​ចុងក្រោយ​នៅ La Liga។

ខណៈ​ដែល​សិស្ស​ច្បង​ទាំង​ពីរ​​ Lionel Messi និង Luis Suarezមាន​របួស​មិន​អាច​លេង​បាន អ្នក​​ចាត់​ការ​របស់ Barca លោក Ernesto Valverde បាន​ទុក​ចិត្ត​​កោះហៅ Fati ពី Barceloba B ឲ្យ​មក​ជួយ​លេង​តំបន់​ខាង​លើ​ជាមួយ​ Griezmann។ ពិត​ជា​មិន​ខកចិត្ត​ Fati រក​បាន​២​គ្រាប់​ក្នុង​ការ​លេង​៣​ប្រកួត​ចុងក្រោយ​​ឲ្យ Barcelona។

កីឡាករ​សញ្ជាតិ Guinea-Bissau រក​បាន​គ្រាប់​ដំបូង​អំឡុង​ពេល​ទល់​នឹង Osasuna ជួយ​ក្រុម​ស្មើ​គ្នា ២-២។ កាលចុង​សប្ដាហ៍​​កន្លង​ទៅ Fati ធ្វើ​បាន​មួយ​គ្រាប់​​ទៀត​នាំ Barcelona ឈ្នះ Valencia ៥-២។ ចំពោះ​ការ​បង្ហាញ​ទម្រង់​លេង​ល្អ​បែប​នេះ ​ត្រូវ​បាន​គេ​វិភាគ​ថា Barca អាច​នឹង​លែង​ចាប់​អារម្មណ៍ Neymar វិញ ព្រោះ Fati ជា​ធនធាន​របស់​ក្លឹប​ស្រាប់​មិន​ចាំ​បាច់​ចំណាយ​លុយ​ទិញ​កីឡាករ​ថ្មី​ចូល។

ខាង​ក្រោម​ជា​ការ​បង្ហាញ​ទម្រង់​លេង​របស់ Fati ទល់​នឹង Valencia កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ៖

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី