និយាយ​ខុស​ពាក្យ​ប៉ះពាល់​ Lukaku ទូរទស្សន៍​អ៊ីតាលី​ព្យួរ​ការងារ​អ្នក​វិភាគ​បាល់ទាត់​ម្នាក់

  • 2019-09-16 13:27:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថានីយ​ទូរទស្សន៍​ Topcalcio24 បាន​ផ្អាកការងារ​របស់​អ្នក​វិភាគ​បាល់ទាត់​មួយ​រូប ក្រោយ​ពេល​ដែល​លោក​បាន​និយាយ​សរសើរ​ ខ្សែ​ប្រយុទ្ធ​បែលហ្សិក​កីឡាករ Romelu Lukaku ដោយ​ប្រើ​ពាក្យពេចន៍​បែប​រើសអើង​ពូជសាសន៍ ពណ៌​សម្បុរ។

កំឡុង​ពេល​ប្រកួត​រវាង​ក្លឹប Inter Milan និង​ក្លឹប Udinese លោក Luciano Passirani បាន​លើក​ឡើង​ថា៖ " បើ​លេង​មួយ​ ទល់ មួយ​ នឹង​ Lukaku គេ​នឹង​សម្លាប់​អ្នក​ភ្លាម។ មាន​តែ​វិធី​ម្យ៉ាង​ទេ ដែល​អាច​បញ្ឈប់​គេ​បាន​ វិធី​នោះ​គឺ​ប្រហែល​ជា​ឲ្យ​ចេក​គេ ១០​ផ្លែ​ទៅ […] '' ។

ភ្លាម​ៗ​នោះ​ លោក​ក៏​បាន​សុំទោស​ចំពោះ​ការ​ប្រើប្រាស់​ពាក្យ​ឆ្គាំឆ្គង​បែប​នេះ​ដែរ ប៉ុន្តែ​អ្នក​ដឹកនាំ​កម្មវិធី​លោក Fabio Ravezzani បាន​ចេញ​មក​បញ្ជាក់​ច្បាស់​ៗ​ថា លោក Luciano មិន​មាន​សិទ្ធិ​ក្នុង​ការ​អត្ថាធិប្បាយ​ក្នុង​កម្មវិធី​នេះ​ទៀត​ទេ។

លោក Luciano Passirani

ទៅ​ដល់​ទឹកដី​អ៊ីតាលី​ភ្លាម Lukaku ត្រូវ​បាន​អ្នក​គាំទ្រ​ក្លឹប Cagliari បាន​ស្រែក​ជា​សំឡេង​សត្វ​ស្វា សំដៅ​ទៅ​កីឡាករ​រូប​នេះ ក្នុង​លក្ខណៈ​ជា​ការ​រើសអើង​ពូជសាសន៍ ពណ៌សម្បុរ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី