Klopp ​៖ យើង​ចង់​ឈ្នះ Champions League ​ទៀត​ឆ្នាំ​នេះ​

  • 2019-09-17 01:57:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​បាន​បញ្ជាក់​ថា​ចង់​ការពារ​តំណែង​ជើង​ឯក​ពាន​រង្វាន់ UEFA Champions League  ឱ្យ​បាន​នា​រដូវ​កាល​នេះ​។

ព្រឹត្តិការណ៍ UEFA Champions League ​នឹង​ចាប់​ផ្ដើម​រដូវ​កាល​ថ្មី​របស់​ខ្លួន​នៅ​យប់​នេះ​ហើយ ​ដោយ​ក្រុម​ក្នុង​ពូល​នីមួយ​ៗ​នឹង​ប្រកួត​ទី​១​របស់​ខ្លួន​ស្វែង​រក​៣​ពិន្ទុ។ ​ក្នុង​នោះ​ដែរ ​ក្រុម​ការពារ​តំណែង​ជើង​ឯក Liverpool ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Napoli ​ដែល​ឆ្នាំ​មុន ពួកគេ​ក៏​ស្ថិត​នៅ​ពូល​ជាមួយ​គ្នា​ដូច​ឆ្នាំ​នេះ​ដែរ។

មុន​ការ​ប្រកួត​នោះ​ចាប់​ផ្ដើម​លោក Klopp ​បាន​និយាយ​លោក​ចង់​ឈ្នះ​ពាន​រង្វាន់ Champions League ​នេះ​ទៀត ដើម្បី​កសាង​ប្រវត្តិសាស្ត្រ​ថ្មី​នៅ Liverpool ។ ​ក្រុម​ទាំង​មូល​កំពុង​ស្រែក​ឃ្លាន​ជ័យជម្នះ ​ឈ្នះ​រហូត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ លោក​ដឹង​ថា​ការ​ការពារ​តំណែង​ជើង​ឯក​គឺ​ពិត​ជា​ពិបាក ប៉ុន្តែ​ក្រុម​ទាំង​មូល​ត្រូវ​ជឿជាក់​លើ​ខ្លួន ដើម្បី​សម្រេច​ក្ដី​បំណង​នេះ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ