តារា​កូរ៉េ​៧​រូប​ដែល​ស្អាត​ខ្លាំង​ដល់​ថ្នាក់ ថត​ពី​ជ្រុង​ណា​ក៏​ស្អាត

  • 2019-09-17 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជាមួយ​នឹង​សម្រស់​ស្អាត​លេច​ធ្លោ​របស់​ខ្លួន តារា​ចម្រៀង​កូរ៉េ​ទាំង​៧​ដួង​ខាង​ក្រោម​នេះ ទោះ​បី​ជា​កាមេរ៉ាជំនាញ ឬ​កាមេរ៉ា​របស់​អ្នក​គាំទ្រ ថត​ចំ​ជំហរ ឬ​ថត​ពី​ចំហៀង​​សុទ្ធ​តែ​មិន​អាច​ធ្វើ​ឲ្យ​ពួក​គេ​អាក្រក់​បាន​ទាំង​អស់។

នៅ​លើ​គ្រប​ទស្សនាវដ្ដី ក៏​ដូច​ជា​ស្ប៉តពាណិជ្ជកម្ម​លើ​ទូរទស្សន៍ យើង​តែង​ឃើញរូប​សម្បត្តិ​ដ៏​ស្អាតគ្មាន​ចន្លោះ​ខ្វះខាត​របស់​តារា​កូរ៉េ​ជា​ច្រើន។​ យ៉ាងណាក្ដី មិន​មែន​នៅ​ខាង​ក្រៅ តារា​ទាំង​នេះ​ក៏​មាន​សម្រស់​ស្អាត​យ៉ាង​នេះ​ឡើយ ដោយ​ប្រសិន​បើ​ថត​ដោយ​កាមេរ៉ា​ធម្មតា ហើយ​ចំ​ជ្រុង​ដែល​មិនសម​នោះ ពួក​គេ​ក៏​មាន​រូប​ភាព​ចេញ​មក​មិន​ស្អាត​ដូច​គ្នា។

យ៉ាងណាក្ដី ក៏​នៅ​តែ​មាន​តារា​កូរ៉េ​មួយ​ចំនួន​ដែល មិន​ថា​កាមេរ៉ា​ស៊េរី​អ្វី ឬ​ថត​ពី​ជ្រុង​ណា​នោះ​ឡើយ ក៏​មិន​អាចបំបាក់​សម្រស់​ពួកគេ​បាន​នោះ​ទេ ដ្បិត​ទោះ​រូប​ចាប់​ចេញ​ពីជ្រុង​ណា​ក៏​ពួក​គេ​នៅ​តែ​ស្អាត​ឥត​ខ្ចោះ។ ខាង​ក្រោម​នេះ គឺ​ជា​តារា​ចម្រៀង​កូរ៉េដែល​មាន​ទម្រង់​មុខ​ស្អាត​គ្រប់​ជ្រុង​រូបភាព​ទាំង​អស់។

១. V (BTS)

២. Irene (Red Velvet)

៣. Ong Seong Woo (Wanna One)

៤. Dong Hyun (AB6IX)

៥. Jennie (Black Pink)

៦. Sehun (EXO)

៧. Hyung Won (MONSTA X)

ប្រភព៖ Kenh14   ប្រែសម្រួល៖ Caramel