មាន​ដំណឹង​ល្អ​ពី Messi សម្រាប់​ក្របខ័ណ្ឌ Champions League

  • 2019-09-17 03:59:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​​របស់ Barcelona ដើម្បី​ត្រៀម​លេង​​ប្រកួត​បើក​ឆាក Champions League នៅ​រាត្រី​នេះ​ទល់​នឹង Borussia Dortmund ក្រោយ​ជា​ពី​របួស​កំភួន​ជើង។

ប្រធាន​ក្រុម​របស់ Barca រូប​នេះ​​បង្ហាញ​ខ្លួន​ប្រកួត​ចុងក្រោយ​កាល​ពី​ខែ កក្កដា នៃ​ពាន​រង្វាន់ Copa America ជាមួយ​ជម្រើស​ជាតិ​អាហ្សង់ទីន និង​ខកខាន​​៤​ប្រកួត​ដំបូង​ឲ្យ Barcelona​ នៅ La Liga។ Messi ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បញ្ជាក់​ថា ជា​ពេញលេញ​អាច​ត្រលប់​មក​លេង​បាន​វិញ ក្រោយ​ធ្វើ​​ចូល​ហ្វឹកហាត់​កាល​ពី​ថ្ងៃ​ច័ន្ទ។

Barcelona ឈ្នះ​តែ​២​ប្រកួត​គត់ ក្នុង​ការ​លេង​៤​ប្រកួត​​នៅ La Liga គ្មាន​វត្តមាន​ Messi។ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​១៦​ឆ្នាំ Ansu Fati បាន​ចូល​ខ្លួន​មក​ជំនួស​សិស្ស​ច្បង​ Messi និង​បំពេញ​តួនាទី​បាន​យ៉ាង​ល្អ។ Barcelona នឹង​ត្រូវ​ប្រកួត​ក្នុង​ទឹក​ដី​អាល្លឺម៉ង់​ជាមួយ Borussia Dortmund យប់​នេះ​ម៉ោង​២​រំលង​អាធ្រាត្រ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ