ថ្មីចែស! យកសំឡេងស្រីស្អាតប្រចាំប្រទេស ដាក់លើកម្មវិធីល្បីមួយទុកនាំផ្លូវ

  • 2019-09-17 08:22:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Waze ​បាន​បន្ថែម​មុខងារ​ថ្មី​មួយ​លើ​កម្មវិធី​របស់​ខ្លួន​ឲ្យ​ឈ្មោះ​ថា “App voice selection feature” ​ដោយ​ជ្រើស​យក​សំឡេង​ស្រី​ស្អាត​ប្រចាំ​ប្រទេស​គឺ ​Catriona Gray (អតីត​ជយលាភី​បវរកញ្ញា​ចក្រ​វាឡ​ឆ្នាំ ២០១៨)។ ​

ស្រី​ស្អាត​ Catriona Gray

​ចំពោះ​គោល​បំណង​នៃ​ការ​ប្រើប្រាស់​សំឡេង​នេះ​ដែរ​ ​ត្រូវ​បាន​គេ​ដឹង​ថា ​ដើម្បី​កាត់​បន្ថយ​ភាព​ស្រេ្តស្ត​នឹង​ការ​កកស្ទះ​ចរាចរណ៍​ ឬ​ពេល​កំពុង​បើកបរ​។ ​អតីត​ជយលាភី​បវរកញ្ញា​ចក្រ​វាឡ​ ក៏​បាន​និយាយ​ដែរថា ខ្លួន​រីករាយ​ដែល​បាន​ក្លាយ​ជា​ម្ចាស់​សំឡេង​មក​ពី​ហ្វីលីពីន​ដំបូង​គេ​ ​ដែល​មាន​នៅ​លើ​កម្មវិធី​ដ៏​ពេញ​និយម​បែប​នេះ។

កម្មវិធី Waze

Waze ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ​ និង​បាន​ក្លាយ​ជា​កម្មវិធី​ជាប់​ចំណាត់​ថ្នាក់​លេខ​ ១ ដែល​មាន​សមត្ថភាព​អាច​បង្ហាញ​ស្ថានភាព​ជាក់ស្ដែង​លើ​ដង​ផ្លូវ​បាន​យ៉ាង​ល្អ (Real time traffice App ​ប្រចាំ​ប្រទេស​ហ្វីលីពីន​ )។

កម្មវិធី​នេះ​មាន​ជម្រើស​ឲ្យ​ភ្ជាប់​ជាមួយ Android Auto លើ​រថយន្ត​បាន​ផង​ដែរ ជាមួយ​នឹង​មុខងារ​ប្រាប់​គោលដៅ​ជា​សំឡេង​។

​ដើម្បី​ប្រើ​មុខងារ​ថ្មី​នេះ​​អ្នក​អាច​ចូល​ទៅ​ កម្មវិធី-> Settings → Voice & sound → Voice Directions → ជ្រើស​យក​សំឡេង​ ‘English (US) - Catriona Gray’៕ Waze ចុចដោនឡូតលើ Play Store | App Store

ប្រភព៖ topgear   ប្រែ​សម្រួល៖ រក្សា