ប៊ុន សុធា ឯម សុធី អ៊ូច ធារិទ្ធ និង សុខ ធី សុទ្ធតែបាន៣ពិន្ទុ ខណៈថៃចាញ់ទាំងអស់ប្រកួតទី១
- 2019-09-18 03:22:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៊ុន សុធា ឯម សុធី អ៊ូច ធារិទ្ធ និង សុខ ធី សុទ្ធតែបាន៣ពិន្ទុ ខណៈថៃចាញ់ទាំងអស់ប្រកួតទី១
ចន្លោះមិនឃើញ
កីឡាករគុនខ្មែរវ័យក្មេងទាំង៤នាក់ រួមមាន ឯម សុធី ប៊ុន សុធា អ៊ូច ធារិទ្ធ និង សុខ ធី បើកឆាកប្រកួតទី១ របស់ពួកគេសុទ្ធតែឈ្នះទទួលបាន៣ពិន្ទុដូចគ្នា នៃការប្រកួតខ្សែក្រវាត់បាយ័ន ទម្ងន់៦០គីឡូក្រាម។
ការប្រកួតសប្ដាហ៍ទី១ បើកឆាកដំបូងនោះគឺកីឡាករកម្ពុជា២រូប រួមមាន ប៊ុន សុធា ប៉ះ Payakhirum Chhor. Harpayak រីឯ ឯម សុធី ប៉ះ Dee Sor. Plernjit កាលពីថ្ងៃសុក្រ ទី៦ ខែកញ្ញា ២០១៩។ ពួកគេទាំងពីរនាក់នេះគឺមានម្នាក់ផ្ដួលថៃឲ្យសន្លប់មុនបញ្ចប់ទឹកទី៥។ ប៊ុន សុធា វ៉ៃថៃសន្លប់ក្នុងទឹកទី៤ ចំណែក ឯម សុធី ឈ្នះពិន្ទុថៃ។
ចូលសប្ដាហ៍ទី២ ប្រកួតទីជុំទី១ដដែល អ៊ូច ធារិទ្ធ ប៉ះ Krokpetch Kheathandit ខណៈ សុខ ធី ប៉ះ Tripetch។ អ្នកលេងគុនខ្មែរទាំងពីរអ្នកនេះក៏បាន៣ពិន្ទុដូចគ្នា គ្រាន់តែម្នាក់ឈ្នះថៃសន្លប់ និងម្នាក់ទៀតឈ្នះពិន្ទុ។ អ៊ូច ធារិទ្ធ ផ្ដួលថៃឲ្យសន្លប់ក្នុងទឹកទី៤ ចំណែក សុខ ធី បានត្រឹមឈ្នះពិន្ទុប៉ុណ្ណោះ។
រំលឹកដែរថា កម្មវិធីខ្សែក្រវាត់របស់សង្វៀនបាយ័នទម្ងន់ ៦០គីឡូក្រាមរដូវកាលទី១១នេះបានបញ្ចប់ការប្រកួតទី១ហើយកាលពីសប្ដាហ៍មុននេះ ដោយកីឡាករកម្ពុជាទទួលបាន៣ពិន្ទុទាំង៤នាក់តែម្ដង។ ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលនេះនឹងត្រូវប្រកួត៣ដងទៀតទើបបញ្ចប់ និងអាចរកឃើញបេក្ខភាពឡើងទៅវគ្គខ្វែង៕
ឯម សុធី និយាយពីសមត្ថភាព សុខ ធី ប៊ុន សុធា អ៊ូច ធារិទ្ធ បេក្ខ...
ឯម សុធី ប៊ុន សុធា ប្រកួតបើកឆាកខ្សែក្រវាត់គូបូតាល្ងាចនេះនៅបាយ័ន
ត្រឹមជាអ្នករោងចក្រប៉ុណ្ណោះ តែចិត្តល្អផ្ដល់ថវិកាលើកទឹកចិត្ត...