ឯម​ សុធី​ និយាយ​ពី​សមត្ថភាព​ សុខ​ ធី​ ប៊ុន​ សុធា​ អ៊ូច​ ធារិទ្ធ​ បេក្ខភាព​ខ្សែក្រវាត់​គូបូតា​

  • 2019-09-11 04:05:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ទើប​មាន​ឈ្មោះ​បោះ​សំឡេង​ ឯម​ សុធី​ ថា​បេក្ខភាព​ខ្សែក្រវាត់​គូបូតា​ទម្ងន់​ ៦០​គីឡូក្រាម​ ៣នាក់​ផ្សេង​ទៀត​នោះ​ សុខ​ ធី​ ប៊ុន​ សុធា​ អ៊ូច​ ធារិទ្ធ​ សុទ្ធតែ​ជា​អ្នក​ខ្លាំង​ និង​មាន​ចំណុច​ពិសេស​រៀង​ៗ​ខ្លួន។​

រូបភាពហ្វេសបុកបាយ័ន

ឯម​ សុធី​ បាន​ឲ្យ​ដឹង​ថា​ បេក្ខភាព​ទាំង​៣នាក់​ខាង​លើ​នេះ​ គឺ​សុទ្ធតែ​អ្នក​មាន​ថ្វីដៃ​ និង​ជា​អ្នក​ប្រដាល់​មាន​សមត្ថភាព​ខ្លាំង​ល្បីឈ្មោះ​នៅ​កម្ពុជា។​ សុខ​ ធី​ គឺ​គេ​ល្អ​រឹង​ និង​ពូកែ​ខាង​បិទ​ មិន​ងាយ​វ៉ៃ​ចូល​ស្រួល​ៗទេ។​

អ្នក​ប្រដាល់​មក​ពី​ក្លឹប​ថ្មគោល​ពោធិសែនជ័យ​រូប​នេះ​បន្ថែម​ទៀត​ថា​ ចំពោះ​កីឡាករ​ ប៊ុន​ សុធា​ វិញ​គឺ​ល្អ​ចាប់​ ព្រោះ​គេ​វែង​ ចំណែក​ អ៊ូច​ ធារិទ្ធ​ វិញ​ល្អ​ដើរ​បុក​ និយាយ​ជា​រួម​បេក្ខភាព​ទាំង​អស់​ដែល​លេង​ខ្សែក្រវាត់​គូបូតា​នេះ​សុទ្ធ​តែ​ខ្លាំង​ ជា​ប្រភេទ​កីឡាករ​ឈរ​វ៉ៃ​តទល់​គ្នា​ដូច​គ្នា​

បេក្ខភាពទាំង៤នាក់

រំលឹក​ដែរ​ថា ​ខ្សែក្រវាត់​គូបូតា​ រដូវកាល​ថ្មី​ទម្ងន់​ ៦០​គីឡូក្រាម​របស់​សង្វៀន​បាយ័ន​ បាន​ចាប់​ផ្ដើម​ប្រកួត​សប្ដាហ៍​ដំបូង​របស់​ខ្លួន​ហើយ​កាល​ពី​ថ្ងៃ​សុក្រ​ ទី៦ ​កញ្ញា​ ២០១៩​ ដោយ​ ប៊ុន​ សុធា​ និង​ ឯម​ សុធី​ ឈ្នះ​បាន៣ពិន្ទុ​ដូច​គ្នា។​ ដោយ​ឡែក​ការ​ប្រកួត​សប្ដាហ៍​នេះ​ដល់​ពេល​ សុខ​ ធី​ និង​ អ៊ូច​ ធារិទ្ធ​ ហើយ​ត្រូវ​ប្រកួត​សប្ដាហ៍​ទី១​របស់​ពួកគេ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​