ថៃ លត់​ឥណ្ឌូណេស៊ី​​ទក់​សាច់​ ៣-០ ឡើង​ឈរ​កំពូល​តារាង​ពូល G

  • 2019-09-11 03:26:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជម្រើស​ជាតិ​ថៃ​បាន​ឡើង​ទៅ​ឈរ​កំពូល​តារាង​​ពូល​ G នៃ​វគ្គ​ជម្រុះ World Cup 2022 ជុំ​ទី​ពីរ ក្រោយ​ប្រកួត​ទី​ពីរ​របស់​ពួក​គេ​យក​​ឈ្នះ​ឥណ្ឌូណេស៊ី ៣-០ កាល​ពី​យប់​មិញ។

ការ​ប្រកួត​​ដែល​មាន​ការ​រៀបចំ​សន្តិសុខ​យ៉ាង​តឹងរ៉ឹង​ ក្រុម​ទាំង​ពីរ​មិន​អាច​ធ្វើ​អ្វី​គ្នា​បាន​ឡើយ​ក្នុង​វគ្គ​ទី​មួយ។ ប៉ុន្តែ​អ្វី​ៗ​ចាប់​ផ្ដើម​ប្រែប្រួល​ក្នុង​វគ្គ​ទី​ពីរ ពោល​ខាង​ថៃ​អាច​រក​បាន​៣​គ្រាប់​ផ្ទួន​ៗ​សម្រេច​ដោយ​កីឡាករ Supachok Sarachart ២​គ្រាប់​ម្នាក់​ឯង និង​ខ្សែ​ការពារ Theerathorn Bunmathan ទាត់​ប៉េណាល់ទី​ចូល​មួយ​គ្រាប់។

ជ័យជម្នះ​នេះ​ថៃ​មាន​៤​ពិន្ទុ​ឈរ​លេខ១ បន្ទាប់​ពី​ប្រកួត​ទី​មួយ​​ស្មើ​គ្នា​ជាមួយ​វៀតណាម។ អារ៉ាប់រួម​នៅ​ចំណាត់​ថ្នាក់​លេខ​២​ ឈ្នះ​ម៉ាឡេស៊ី ២-១ កាល​ពី​យប់​មិញ៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ