Ancelotti ផ្ញើ​សារ​​ដ៏​មាន​ន័យ​ជ្រៅ​ទៅ​កាន់ Klopp ក្រោយ​ជួប​គ្នា​យប់​មិញ

  • 2019-09-18 03:37:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Carlo Ancelloti បាន​ប្រាប់​អ្នក​ចាត់​ការ​របស់ Liverpool លោក Jurgen Klopp ថា កុំ​បារម្ភ​​​អំពី​រឿង​ចាញ់ Napoli ព្រោះ​​វា​មាន​ន័យ​ថា​ ហង្សក្រហម​អាច​ឈ្នះ Champions League ម្ដង​ទៀត។

កាល​ពី​យប់​មិញ Liverpool ​ដែល​ជា​ម្ចាស់​ជើង​​ឯក​ឆ្នាំ​មុន​បាន​ចាញ់ Napoli ២-០ ដោយ​ពីរ​គ្រាប់​នោះ​​ធ្វើ​បាន​ពី​សំណាក់​កីឡាករ Dries Mertens និង Fernando Llorente។ វា​គឺ​ជា​​បរាជ័យ​២​ដង​ជាប់​គ្នា​​សម្រាប់​ក្រុម​លោក Klopp ក្នុង​កីឡដ្ឋាន Stadio San Paolo ដោយ​រដូវ​កាល​មុន Napoli ឈ្នះ ១-០ វគ្គ​ក្នុង​ពូល​ដូច​គ្នា។

ប៉ុន្តែ​ការ​ចាញ់​នោះ​មិន​បាន​ធ្វ​ឲ្យ Liverpool​ ចុះ​ចាញ់​នោះ​ទេ ពោល​ពួក​គេ​ប្រឹងប្រែង​រហូត​ឈ្នះ​ពាន Champions League ក្រោយ​ឈ្នះ Spurs និង​ទម្លាក់ Barcelona​ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ពាក់ព័ន្ធ​នឹង​រឿង​នេះ​លោក Ancelloti ក៏​បាន​និយាយ​លើក​ទឹក​ចិត្ត​ទៅ​កាន់ Klopp ថា​ រដូវ​កាល​មុន Liverpool ចាញ់ Napoli រួច​លើក​ពាន UCL។ សម្រាប់​រដូវ​កាល​នេះ​ក៏​អាច​ដូច​គ្នា៕ ​

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ