មកដឹងចំណុចខ្លាំងខ្លះៗរបស់ Huawei Mate 30 មុន​ប្រកាសយប់​នេះ

  • 2019-09-19 03:14:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មក​ទល់​ពេល​នេះ​ការ​បែក​ធ្លាយ​ដំណឹង​អំពី​គ្រួសារ​ត្រកូល​ Mate 30 មាន​ច្រើន​សន្ធឹក​សន្ធាប់ ហើយ​នៅ​យប់​នេះ​វេលា​ម៉ោង​ ៧ យប់​ ទូរសព្ទ​ត្រកូល​នេះ​នឹង​ក្លាយ​ជា​ផ្លូវ​ការ​។ ទាំង​នេះ​ជា​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​ ដែល​មាន​នៅ​លើ​ត្រកូល Mate30៖

ម៉ូដែល

​​​​​​Huawei Mate30 នឹង​ចែក​ចេញ​ជា​ ៤ ម៉ូដែល​ផ្សេងៗ​គ្នា​៖

  • Huawei Mate 30 Porsche Design

  • Huawei Mate 30 Pro

  • Huawei Mate 30

  • Huawei Mate 30 Lite

រចនាបថ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន មាន​ការ​លេច​ចេញ​អស់​ទៅ​ហើយ​អំពី​រចនាបថ​ទូរសព្ទ​ទាំង​នេះ។​ Mate 30 និង Mate 30 Pro នឹង​មាន​រូបរាង​ខុស​ពី​ត្រកូល​ P30 ដែល Mate 30 មាន​កាមេរ៉ា​ ៤ គ្រាប់​ រចនាបថ​ទាំង​មូល​ នៅ​ខាង​មុខ​មាន​ក្បាល​ឆក​តូច​និង​អេក្រង់​រាប​ ចំណែក​ Mate 30 Pro មាន​​រចនាបថ​កាមេរ៉ា​ដូច​គ្នា ហើយ​មាន​អេក្រង់​ទឹក​ធ្លាក់​កោង​ដល់​ទៅ ៨៨ ដឺក្រេ។ Mate 30 Porsche Design មាន​ខ្នង​ស្បែក​នឹង​មាន​ការ​ឌីហ្សាញ​ដូច​ទៅ​នឹង​តែម​ឡាន​ប្រណាំង​ រី​ឯ Mate 30 Lite មាន​កាមេរ៉ា​ទម្រង់​ជ្រុង​ដូច​ Mate 20 ហើយ​អេក្រង់​មុខ​មាន​កាមេរ៉ា​មួយ​គ្រាប់​មិន​មាន​ក្បាល​ឆក​ឡើយ។

អេក្រង់

Mate 30 Pro និង 30 Porsche Design មាន​អេក្រង់​ទឹក​ធ្លាក់​កោង​បាន ៨៨ ដឺក្រេ បង្ហាញ​ក្នុង​កម្រិត​ QHD+ ៩០Hz ។ Mate 30 មាន​អេក្រង់​រាប​បង្ហាញ​ក្នុង​កម្រិត FHD+ នឹង​ក្បាល​ឆក​តូច​។ គួរ​បញ្ជាក់​ថាអេក្រង់​របស់ Mate 30 Pro គឺអាច​ផលិត​ឡើង​ដោយ​ LG។

កម្លាំង​ម៉ាស៊ីន

Huawei Mate 30 និង Mate 30 Pro នឹង​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Kirin 990 ​SoC ភ្ជាប់​មក​ជាមួយ​រ៉េម ៨ ឬ ១២ GB និង​មាន​ជម្រើស​អង្គ​ផ្ទុក​ទិន្នន័យ​រហូត​ដល់ ៥១២GB។ Mate ទាំង​ពីរ​អាច​មាន​​ 5G ស្រាប់ ដោយ​សារ​ Kirin ជំនាន់​ថ្មី​នេះ​មាន​ផ្ទុក​​បច្ចេកវិទ្យា​ 5G ក្នុង​នោះ​រួច​ទៅ​ហើយ។

កាមេរ៉ា

ចំណុច​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​គឺ​កាមេរ៉ា​។ Mate30/30 Pro ​នឹង​មាន​កាមេរ៉ា​ ៤ គ្រាប់​ដូចគ្នា​ ដែល​ថត​ super slow motion បាន​រហូត​ដល់ ៧៦៨០ fps ដែល​យឺត​ជាង Note 10+ រហូត​ដល់​ទៅ ៨ ដង។ កាមេរ៉ា ៤០ MP f/1.6 , ៨MP f/2.4 ប្រភេទ telephoto 3x optical zoom និង​ ៤០MP Ultrawide រួម​ទាំង 3D ToF ។ មិន​តែ​​ប៉ុណ្ណោះ​មាន​ flash ប្រភេទ Xenon ផង​ដែរ។

ថ្ម

Huawei Mate 30 មាន​ទំហំ​ថ្ម ៤២០០ mAh ចំណែក Mate 30 Pro មាន​ទំហំ​ថ្ម ៤៥០០ mAh ។ ទូរសព្ទ​ទាំង​ពីរ​អាច​​សាក​ថ្ម​បាន​​ដោយ​ប្រើ​ខ្សែ​ក្នុង​ល្បឿន ៤០ W និង​សាក​ដោយ​មិន​ប្រើ​ខ្សែ (wireless) ក្នុង​ល្បឿន​ ២៧W ។

ចំពោះ​តម្លៃ​មិន​ទាន់​មាន​ដំណឹង​នៅ​ឡើយ​ទេ ប៉ុន្តែ​វា​អាច​មាន​តម្លៃ​រហូត​ដល់ ១ ពាន់​ដុល្លារ។ យ៉ាង​ណា​មិញ​ ទាំង​នេះ​គ្រាន់​តែ​ជា​ការ​ប្រមូល​ផ្ដុំ​រាល់​ការ​លេច​ចេញ​ខ្លះៗ​ អំពី​ស៊េរី​នេះ​ប៉ុណ្ណោះ​ ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់​សូម​រង់ចាំ​ទស្សនា​ការ​ប្រកាស​ជា​ផ្លូវ​ការ​នៅ​យប់​នេះ៕​​​

ប្រភព៖ gizmochina   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

អត្ថបទពេញនិយម