ត្រកូល iPhone 11 ស៊េរិ​ថ្មី​ទាំង ៣ម៉ូដែល​មក​ដល់​ខ្មែរ​ហើយ

  • 2019-09-20 07:52:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច iPhone ស៊េរី​ថ្មី​គឺ iPhone 11 និង 11 Pro/Pro Max បាន​មក​ដល់​តាម​ហាង​ក្នុង​ក្រុង​ភ្នំពេញ​ហើយ។

មក​ជា​មួយតម្លៃ​ដែល​បាន​ដាក់​ឲ្យ​កុម្ម៉ង់​ទិញ​បុរស​ម្នាក់​ជា​ហ្វេន​របស់​ត្រកូល iPhone ជា​រៀង​រាល់​ឆ្នាំ​នេះ ដែល​បាន​កុម្ម៉ង់​ទិញ iPhone 11 Pro Max ទំហំ 256GB ក្នុង​តម្លៃ ១ ៦០០ ដុល្លារ បាន​ប្រាប់​ថា​លោក​តែង​តែ​​ទិញ​ប្រើ​មុន​គេ ទោះ​ជា​​មាន​តម្លៃ​ថ្លៃ​បន្តិច​មែន​តែ សំខាន់​បាន​ប្រើ​មុន​គេ។ សម្ដី​របស់​អ្នក​ទិញ iPhone ​ពេល​បាន​ចាប់​កាន់​មុន​គេ។

ងាក​មក​ម្ចាស់​ហាង​វិញ លោក គាម សោភោណ ម្ចាស់​ហាង​លក់​ទូរសព្ទ 3Plus Mobile Store ដែល​បាន​ទទួល​​ការ​កុម្ម៉ង់​ទិញ​ពី​ភ្ញៀវ បាន​ប្រាប់​ថា​គិត​ត្រឹម​អ្នក​ទិញ​មិន​ក្រោម ១០នាក់​ឡើយ រហូត​គ្មាន​របស់​ឲ្យ​ភ្ញៀវ​ផង។

សូម​បញ្ជាក់​ដែរ​ថា Apple ប្រកាស​ជាផ្លូវ​ការ និង​​មាន​លក់ iPhone ទាំង ៣ស៊េរី​នៅ​ថ្ងៃ​ទី ២០ កញ្ញា នេះ ដែល​មាន​តម្លៃ​ចាប់​ពី ៦៩៩ ដុល្លារ សម្រាប់ iPhone 11 និង​តម្លៃ ៩៩៩ ដុល្លារ សម្រាប់ iPhone 11 Pro និង​មាន​តម្លៃ​ចាប់​ពី ១ ០៩៩ ដុល្លារ សម្រាប់ iPhone 11 Pro Max៕

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម