Klopp ប្រាប់​ពី​មូលហេតុ ដែល​ Liverpool កម្រ​ឈ្នះ​ក្លឹប​ធំៗ PL នៅ​ក្រៅ​ដី

  • 2019-09-20 12:10:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Liverpool លោក Jurgen Klopp បាន​និយាយ​ប្រាប់​សន្និសីទ​កាសែត​ថា ដោយសារ​តែ​ក្លឹប​ធំៗ​ទាំង ៦ នៅ Premier League ខ្លាំង​ដែរ​ បាន​ជា​ក្លឹប​របស់​លោក​កម្រ​ឈ្នះ​នៅ​ក្រៅ​ដី។

អ្នក​កាសែត​បាន​សួរ​លោក​ថា៖ " លោក​បាន​ឈ្នះ​តែ​ ១​ប្រកួត​ទេ ក្នុង​ចំណោម​ ១២​ប្រកួត​ក្រៅ​ដី ប៉ះ​នឹង​ក្លឹប​ធំៗ​ទាំង​ ៦ […] ហេតុអ្វី​បាន​ជា​បែប​នេះ? '' ។

លោក Klopp ឆ្លើយ​ប្រាប់​មួយ​ម៉ាត់​ឃ្លា​យ៉ាង​ខ្លី​ថា៖ " មក​ពី​គេ​ខ្លាំង​ដែរ។ នេះ​អាច​ជា​មូលហេតុ​មួយ "។

Liverpool កំពុង​តែ​ឈរ​នៅ​កំពូល​តារាង Premier Leagueដោយ​មាន ១៥​ពិន្ទុ​ពេញ ក្រោយ​ពី​លេង​បាន ៥​ប្រកួត។ ហង្ស​ក្រហម​នឹង​សួរ​សុខ​ទុក្ខ​ Chelsea នៅ​ថ្ងៃ​អាទិត្យ ម៉ោង​ ១០.៣០យប់ (ម៉ោង​នៅ​កម្ពុជា)៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី