មួយគ្រាប់មានតម្លៃ Neymar កិបដាច់កីឡាករ៣នាក់ទាត់ចូលទីជួយ PSG ឈ្នះ Lyon
- 2019-09-23 02:19:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយគ្រាប់មានតម្លៃ Neymar កិបដាច់កីឡាករ៣នាក់ទាត់ចូលទីជួយ PSG ឈ្នះ Lyon
ចន្លោះមិនឃើញ
Neymar បានទាត់បញ្ចូលទីចុងម៉ោងជួយ Paris St-Germain យកឈ្នះលើម្ចាស់ផ្ទះ Lyon ១-០ បន្តឈរកំពូលតារាងពិន្ទុ Ligue 1។
មួយគ្រាប់របស់ PSG ត្រូវរងចាំដល់នាទី៨៧ ទើបខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar ធ្វើបាន។ ក្រោយពីទទួលបានពីដៃគូ Angel Di Maria ក្នុងប្រអប់គ្រោះថ្នាក់ Neymar បានប្រើបច្ចេកទេសកិបដាច់ខ្សែការពាររបស់ Lyon ៣នាក់ រួចទាត់ជើងឆ្វេងបញ្ចូលទីតែម្ដង។
កាលពីសប្ដាហ៍មុន Neymar ត្រូវបានអ្នកគាំទ្រ PSG ស្រែកចំអកឲ្យ មុនពេលទាត់ចូលនាទី៩២ ជួយក្រុមយកឈ្នះក្រុម Strasbourg។ គេក៏បានខកខាន៥ប្រកួតដំបូងឲ្យ PSG ដោយសារតែព្យាយាមចង់ត្រលប់ទៅកាន់ Barcelona៕