វិសាខា ប៉ះស្វាយរៀង នឹងលេងល្ងាចនេះ
- 2019-09-23 03:44:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិសាខា ប៉ះស្វាយរៀង នឹងលេងល្ងាចនេះ
ចន្លោះមិនឃើញ
ដោយសារម្សិលមិញនេះមេឃភ្លៀងខ្លាំងពេក មិនអាចប្រកួតបាន ទើបជំនួបវិសាខា ប៉ះស្វាយរៀង លើកមកលេងនៅល្ងាចម៉ោង៦នេះវិញ។
បើតាមការបញ្ជាក់របស់ CNCC ការលើកមកប្រកួតថ្ងៃនេះ គឺដោយសារតែម្សិលមិញមេឃភ្លៀងខ្លាំងពេក មិនអាចដំណើរការប្រកួតបាន បើទោះជាបានពន្យារពេលច្រើននាទីហើយក៏ដោយ។ ជំនួបក្រុមទាំងពីរនេះ ហាក់ដូចជាវគ្គផ្ដាច់ព្រ័ត្រដូច្នេះដែរ ព្រោះថាបើសិនជាស្វាយរៀងឈ្នះប្រកួតនេះ នោះពួកគេនឹងលើកពានលីគកំពូលកម្ពុជាតែម្ដង បើទោះជាសល់ប្រកួតក្នុងដៃទៀតក៏ដោយ។
ផ្ទុយទៅវិញ ប្រសិនបើស្មើឬចាញ់ នោះក្រុមស្វាយរៀងនឹងត្រូវរង់ចាំប្រកួតបន្ទាប់ទៀត ទើបអាចលើកពានបាន។ នារដូវកាលនេះ ស្វាយរៀងឈ្នះពានរង្វាន់លីគកំពូលកម្ពុជា គឺមានភាគរយច្រើនខ្លាំងណាស់ ព្រោះរូបគេដាច់ពិន្ទុក្រុមលេខ២វិសាខាច្រើន៕