ភ្ញាក់ផ្អើល! ផ្សែងអ័ព្ទពីភ្លើងឆេះព្រៃ ធ្វើឲ្យមេឃប្រែជាក្រហមឆេះទាំងកណ្ដាលថ្ងៃត្រង់ (មានវីដេអូ)
- 2019-09-23 08:08:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើល! ផ្សែងអ័ព្ទពីភ្លើងឆេះព្រៃ ធ្វើឲ្យមេឃប្រែជាក្រហមឆេះទាំងកណ្ដាលថ្ងៃត្រង់ (មានវីដេអូ)
ចន្លោះមិនឃើញ
ប្រជាជននៅខេត្ត Jambi នៃកោះស៊ូម៉ាត្រាប្រទេសឥណ្ឌូនេស៊ី មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពេលដែលផ្ទៃមេឃប្រែជាក្រហមឆេះទាំងកណ្ដាលថ្ងៃត្រង់។
ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីថ្ងៃទី ២១ខែកញ្ញាកន្លងទៅ ដែលអ្នកប្រើប្រាស់បណ្ដាញសង្គមនាំគ្នាចែករំលែកទិដ្ឋភាពផ្ទៃមេឃពណ៌ក្រហម។ យោងតាម Malay Mail ឲ្យដឹងថា មេឃចាប់ផ្ដើមប្រែជាពណ៌ក្រហមពីថ្ងៃត្រង់រហូតដល់ម៉ោង ៤រសៀល។ ចំណែកឯភ្នាក់ងារឧតុនិយមឥណ្ឌូនេស៊ីឲ្យដឹងដែរថា ហេតុការណ៍នេះបណ្ដាលមកពីផ្សែងអ័ព្ទនៃភ្លើងឆេះព្រៃ ដែលគ្រប់ដណ្ដប់តំបន់នោះ ទើបធ្វើឲ្យពន្លឺព្រះអាទិត្យមិនអាចឆ្លងកាត់មកលើដីបាន។ ជាមួយគ្នាដែរ កម្ទេចផេះ ត្រូវបានបោកបក់មកលើផ្ទះប្រជាជនដែលធ្វើឲ្យពួកគេភាគច្រើនមិនហ៊ានចេញមកខាងក្រៅ។
គួរបញ្ជាក់ថា មកទល់ពេលនេះផ្ទៃដីជាង ៣២៨ ០០០ហិចតានៃព្រៃឈើលើកោះស៊ូម៉ាត្រា ត្រូវបានដុតបំផ្លាញ ខណៈដែលប្រជាជនរាប់ពាន់នាក់ត្រូវបានជម្លៀសខ្លួន និងមនុស្សជាង ៩ ០០០ នាក់កំពុងព្យាយាមជួយពន្លត់៕
សូមទស្សនាវីដេអូខាងក្រោម ៖
ចុចអាន ៖
ប្រធានាធិបតីឥណ្ឌូនេស៊ី ចេញយុទ្ធនាការពន្លត់ភ្លើងឆេះព្រៃលើកោះសូម៉ាត្រា
ទីបំផុត! ឥណ្ឌូនេស៊ីចាប់ខ្លួនជិត ២០០នាក់ ពាក់ព័ន្ធរឿងភ្លើងឆេះព្រៃនៅកោះសូម៉ាត្រា