រកណាបាន! ការប្រាក់ដល់ទៅ ៦%ហើយអាចឈ្នះសំបុត្រយន្តហោះទៅមកសិង្ហបុរីទៀត

  • 2019-09-23 10:18:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ល្អ! បើ​អ្នក​ចង់​សន្សំ​លុយ​ឲ្យ​បាន​ច្រើន ដើម្បី​ទុក​ទិញ​ផ្ទះ ឬ រថយន្ត​ក្នុង​ក្តី​ស្រមៃ ការ​ដាក់​ប្រាក់​បញ្ញើ​មាន​កាល​កំណត់​នៅ​ធនាគារ​ហ្វីលីព (Phillip Bank Cambodia)  គឺ​ជម្រើស​​ល្អ​បំផុត ព្រោះ​អ្នក​មិន​ចាំ​បាច់​ត្រូវ​ឈឺ​ក្បាល​ រឿង​សុវត្ថិភាព​ ឬ បង្វិល​លុយ​រក​ស៊ី​ឡើយ ក៏​​អាច​ទទួល​បានការ​ប្រាក់​ត្រលប់​មកវិញ ដល់​ទៅ ៦%​ក្នុង​មួយ​ឆ្នាំ​ សម្រាប់​ការ​ដាក់​ប្រាក់​ចាប់​ពី 10000ដុល្លារ​ទៅ។

ក្រៅ​ពី​ផ្ដល់​ការ​ប្រាក់​ខ្ពស់ និង​ធានា​សុវត្ថិភាព​ហើយ  ធនាគារ Phillip Bank Cambodia ក៏​មាន​កម្មវិធី​ពិសេស​ជូន​​អតិថិជន​ជាច្រើន​ទៀត​ដែរ ដូចជា៖

− ទទួល​បាន ​JBL Speakers Free រហូត​អស់​ពី​ស្តុក (សម្រាប់​អតិថិជន​ដែល​បាន​ដាក់​ទឹកប្រាក់​ចាប់​ពី​ ២ម៉ឺន ៥ពាន់ដុល្លា ទៅ ១០ម៉ឺនដុល្លារ​)

− ឱកាស​ទទួល​បាន​សំបុត្រ​យន្ត​ហោះ​ទៅ​មក​​សិង្ហបុរី សម្រាប់​មនុស្ស​២នាក់តាមជើងហោះហើរ SilkAir (សម្រាប់​អតិថិជន​ដែល​ដាក់​ប្រាក់​ចាប់​ពី ១០ម៉ឺន​ដុល្លា​ឡើង​ទៅ)។

ធនាគារ​ហ្វីលីព ភីអិលស៊ី គឺ​ជា​ផ្នែក​មួយ​នៃ PhillipCapital ដែល​មាន​ការិយាល័យ​កណ្ដាល​នៅ​ក្នុង សិង្ហបុរី ហើយ​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ 1975 ។ PhillipCapital មាន​វត្តមាន​នៅ​លើ​បណ្ដា​ប្រទេស​ជាង ១៥ រួម​មាន អូស្ត្រាលី កម្ពុជា អឺរ៉ុប ចិន (ហុងកុង) បារាំង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី សាំងហ្គាពួរ ថៃ តួគី ចក្រភព​អង់គ្លេស អារ៉ាប់ អាមេរិក​ខាង​ជើង និង​វៀតណាម។

សម្រាប់​ព័ត៌មាន​បន្ថែម៖

អត្ថបទ៖ លីដា

អត្ថបទពេញនិយម
អត្ថបទថ្មី