មកដឹងតម្លៃ Ford Mustang ផលិតដំបូងបំផុត ៥៥ ឆ្នាំហើយនៅស្អាតភ្លឹង
- 2019-09-24 04:16:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងតម្លៃ Ford Mustang ផលិតដំបូងបំផុត ៥៥ ឆ្នាំហើយនៅស្អាតភ្លឹង
ចន្លោះមិនឃើញ
រថយន្តស្ព័រម៉ូឌែល Mustang របស់ក្រុមហ៊ុន Ford ផលិតក្នុងឆ្នាំ ១៩៦៤ ត្រូវបានគេចាប់អារម្មណ៍ជាងគេក្នុងកម្មវិធីអបអរការផលិតរថយន្ត 10,000,000 Mustangs (១០លានគ្រឿង) របស់ក្រុមហ៊ុន Ford នាឆ្នាំ ២០១៨ កន្លងទៅ ដែលបានប្រមែប្រមូលរថយន្តគ្រប់ជំនាន់ទាំងអស់របស់ Mustang។
រថយន្តនោះមានម្ចាស់ដំបូងជាស្រីឈ្មោះថា Gail Wise ត្រូវបានរកឃើញ នៅស្អាតភ្លឹងដែលមានតម្លៃលក់ចេញពេលឥឡូវនេះចន្លោះពី **៣៥០ ០០០ ទៅ ៤៥០ ០០០ ដុល្លារអាមេរិក។** លោកស្រីបាននិយាយប្រាប់សារព័ត៌មានថា អ្នកស្រីនិងស្វាមីបានទិញយករថយន្តនេះពី Showroom អំឡុងខែមេសា ឆ្នាំ ១៩៦៤ គ្រាដែលផលិតផលនេះ ផលិតតែចំនូនកំណត់ប៉ុណ្ណោះ។
លោកស្រីបន្ថែមទៀតថា "ខ្ញុំមិនដឹងថាមានអ្វីពិសេសនោះទេ ចេះតែថែទាំទុកទៅ ទាំងវិក្កយបត្រពេលទិញដំបូង ក៏នៅនឹងខ្ញុំដែរ។” រថយន្តនេះបើកបាន ៦៨ ០០០ ម៉ាយ ឬប្រមាណជា ១០៩៤៣៥.៣៩ គីឡូម៉ែត្រ៕