ហ៊ុន​ ច័ន្ទរាជ្យ​ បាន​ដៃគូ​សហការ​ផ្ដល់​កន្លែង​ហ្វឹកហាត់​កីឡាករ​ MMA​ បន្ថែម​មួយ​ទៀត​ហើយ​

  • 2019-09-24 06:24:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ អគ្គលេខាធិការ​សហព័ន្ធ​គុន​ចម្រុះ​ MMA​ កម្ពុជា​ ថា​ឥលូវ​នេះ​សហព័ន្ធ​មាន​ដៃគូ​សហការ​មួយ​ទៀត​ហើយ​ គឺ​ក្លឹប​ហាត់​ប្រាណ​ The Place​ វា​បាន​សម្រួល​ដល់​ការ​ហ្វឹកហាត់​ និង​ជីវភាព​កីឡាករ​មួយ​កម្រិត​ទៀត។​

លោក ហ៊ុន ច័ន្ទរាជ្យ

​អគ្គលេខាធិការ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ សហព័ន្ធ​បាន​សហការ​គ្នា​ជា​មួយ​ក្លឹប​ហាត់ប្រាណ​ខាង​លើ​នេះ​យូរ​ដែរ​ហើយ​ លើស​ពី​នេះ​ទៀត​ឥលូវ​សិស្ស​ MMA ​អាច​ទៅ​ហ្វឹកហាត់​​ដើម្បី​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​មុន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។​

សម្ភារហ្វឹកហាត់

អ្នក​ជំនាញ​ MMA​ រូប​នេះ​បន្ថែម​ទៀត​ថា​ ក្លឹប​ខាង​លើ​នេះ​គឺ​មាន​សម្ភារ​គ្រប់គ្រាន់​ និង​មាន​គ្រូ​ៗ​ជំនាញ​តាម​ផ្នែក​និមួយៗ​ដូច​ជា​គ្រូ​កម្លាំង​ និង​គ្រូ​បច្ចេកទេស​មួយ​ចំនួន​ទៀត​ ហើយ​ការ​ហូបចុក​គឺ​ត្រឹមត្រូវ​តាម​ស្តង់ដារ​ថែម​ទៀត​ផង​ ដូច្នេះ​ជួយ​បាន​ច្រើន។​ ក្រៅ​ពី​ការ​ហ្វឹកហាត់​ កីឡាករ​ MMA​ កម្ពុជា​អាច​ជួយ​បង្ហាត់​សិស្ស​នៅ​ទី​នោះ​បាន​ថែម​ទៀត​ ដែល​អាច​បាន​ចំណូល​បន្ថែម​ទៀត។​

រំលឹក​ដែរ​ថា​ ក្លឹប​ហាត់​ប្រាណ​ The Place​ ដែល​សហការ​ជា​មួយ​សហព័ន្ធ​ប្រដាល់​ MMA​ កម្ពុជា​នេះ​គឺ​នៅ​ក្នុង​ផ្សារ​ AEON​ ទី១​ ជាន់​ទី៤៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី