អ្នក​ចង់​មើល​ រឿង​ សោភ័ណ្ឌ​ ប៉ះ​ Iquezang​ ពីរ​នាក់​នេះ​នៅ​តែ​ប្រកួត​ដដែល​ទេ​ គ្រាន់​តែ​លើក​ពេល​

  • 2019-09-24 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះ​អ្នក​គាំទ្រ​គុន​ខ្មែរ​ និង​ពិសេស​អ្នក​ដែល​ចាំ​មើល​ការ​ប៉ះ​គ្នា​រវាង​ រឿង​ សោភ័ណ្ឌ​ និង​អ្នក​ប្រដាល់​ថៃ​ Iquezang​ គឺ​នៅ​តែ​ប្រកួត​ដដែល​ទេ​ ដោយ​គ្រាន់​តែ​លើក​ពេល​ទៅ​ខែ​ក្រោយ​វិញ​ប៉ុណ្ណោះ។​

បើ​តាម​ការ​ផ្សព្វផ្សាយ​នៅ​លើ​ផេក​ផ្លូវ​ការ​របស់​សង្វៀន​ឯកភ្នំ​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២២​ ខែ​កញ្ញា​ ២០១៩​ កន្លង​ទៅ​នេះ​បាន​បញ្ជាក់​ថា​ សម្រាប់​ការ​ប្រកួត​រវាង​ជើង​ខ្លាំង​ទាំង​ពីរ​ រឿង​ សោភ័ណ្ឌ​ និង​ Iquezang​ នៅ​តែ​មាន​ដដែល​ទេ។​ ការ​លើក​ការ​ប្រកួត​នេះ​គឺ​ដោយ​សារ​តែ​អាកាសធាតុ​មិន​អំណោយផល​(ភ្លៀង​ខ្លាំង​ពេក)​ ទើប​សម្រេច​លើក​ទៅ​ថ្ងៃ​ទី១៣​ ខែ​តុលា​ ២០១៩​ វិញ​ ដូច្នេះ​អ្នក​ដែល​រង់ចាំ​ទស្សនា​គូ​នេះ​នៅ​តែ​អាច​មើល​បាន​ដដែល៕​

រូបភាពរបស់ផេកសង្វៀនឯកភ្នំ

- [ហ៊ុន​ ច័ន្ទរាជ្យ​ បាន​ដៃគូ​សហការ​ផ្ដល់​កន្លែង​ហ្វឹកហាត់​កីឡាករ​ MMA​ បន្ថែម​មួយ​ទៀត​ហើយ​](http://news.sabay.com.kh/article/1166188#utm_campaign=onpage)

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី