iPhone 11 នឹងលោតសាររំខាន បើប្ដូរប្រើអេក្រង់អាយ
- 2019-09-26 03:26:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone 11 នឹងលោតសាររំខាន បើប្ដូរប្រើអេក្រង់អាយ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Apple បានបញ្ចេញព័ត៌មានបន្ថែមទាក់ទងនឹងគ្រឿងបន្លាស់របស់ iPhone 11 iPhone 11 Pro និង iPhone 11 Pro Max។ ក្នុងនោះ Apple បានបញ្ជាក់ថាថាទូរសព្ទគ្រួសារ iPhone 11 ថ្មីរបស់ពួកគេមានសមត្ថភាពសម្គាល់ថាម្ចាស់ទូរសព្ទបានប្ដូរប្រើអេក្រង់អាយ (អេក្រង់មិនមានការទទួលស្គាល់ពី Apple) ដែលស្រដៀងនឹងសមត្ថភាពសម្គាល់ថ្មអាយរបស់ iPhone ជំនាន់មុនៗ។
Apple បានអះអាងថាអេក្រង់របស់ iPhone 11 ត្រូវបាន រចនា ធ្វើតេស្ត និងផលិតតាមស្តង់ដារគុណភាពរបស់ក្រុមហ៊ុន ដែលផ្ដល់មុខងារនិងការឆ្លើយតបត្រឹមត្រូវសម្រាប់គ្រប់រូបភាពដូចជាភាពភ្លឺ ភាពច្បាស់លាស់នៃពណ៌ True Tone, Night Shift, និង Haptic Touch។ Apple និយាយថាអេក្រង់អាយមានបញ្ហា multi-toch ខុសពណ៌ ហើយអាចនឹងស៊ីថ្មច្រើនទៀតផង។
ចាប់ផ្ដើមពី iOS 13.1 មកម្ចាស់ទូរសព្ទ iPhone 11 នឹងឃើញសារមួយសរសេរថា៖ «Unable to verify this iPhone has a genuine Apple display» បើសិនពួកគេកំពុងប្រើអេក្រង់អាយ។ នៅក្រោមកាលៈទេសៈនេះ ទូរសព្ទតែងបង្ហាញការដាស់តឿននៅ Setting>General>About ។
គេអាចនឹងទទួលសារបន្ថែមមួយទៀតដែលសរសេរថា៖ «Apple has updated the device information for this iPhone»។ មានន័យថា Apple បានរក្សាទុក្ខក្នុងបញ្ជីថា iPhone នេះគឺបានប្រើអេក្រង់អាយ សម្រាប់ងាយស្រួលក្នុងការវិភាគជួសជុល។ Apple ណែនាំឲ្យទៅដូរអេក្រង់នៅ Apple Store ឬ Apple Authorized Servie Provider ដើម្បីជៀសវាងបញ្ហាទាំងនេះ៕