សាកល្បងលេងៗ សមត្ថភាពកាមេរ៉ា iPhone 11 Pro ប្រៀបជាមួយ iPhone 1

  • 2019-09-29 00:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រៀប​ធៀប​បែប​កម្សាន្ត​មួយ​របស់​ YouTuber ឈ្មោះ iJustine បាន​បង្ហាញ​ថា​កាមេរ៉ា​លើ iPhone បាន​វិវត្ត​ខ្លាំង​កម្រិត​ណា​ក្នុង​រយៈពេល ១០​ ឆ្នាំ​កន្លង​មក​នេះ ដោយ​បាន​យក iPhone 11 Pro ប្រៀប​ធៀប​នឹង iPhone ជំនាន់​ដំបូង​ចេញ​ឆ្នាំ ២០០៧។

iPhone 11 Pro មាន​បំពាក់​កាមេរ៉ា​ចំនួន ៣ ផ្នែក​ខាង​ក្រោយ​ ដែល​មាន​កម្រិត ១២ MP ដូច​គ្នា ចំណែក​ឯ​ iPhone ជំនាន់​ដំបូង​មាន​កាមេរ៉ា​ខាង​ក្រោយ​កម្រិត ២ MP។ ខាង​ក្រោម​នេះ​ជា​រូបភាព​ប្រៀប​សមត្ថភាព​កាមេរ៉ា​ទាំង​ពីរ ៖

ចុចអាន ៖ ប្រកួតគ្នាបន្តិចមើល៎! ជើង​ខ្លាំង​កាមេរ៉ា​ស្មាតហ្វូន​ជាមួយ Mate 30 Pro ​និង iPhone 11 Pro Max

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង