លែង​បន្សល់​ស្នាម​ឆក គំរូ​រាង iPhone 12 មើល​ទៅ​អេមហួស ​

  • 2019-09-30 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតិថិជន​នៅ​តែ​មាន​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ស្នាម​ឆក​នៅ​លើ iPhone 11 ឆ្នាំ ២០១៩ នេះ ពោល​គឺ​រចនាបថ​ហាក់​ពុំ​មាន​ការ​ផ្លាស់ប្តូរ​ច្រើន​នោះ​ឡើយ បើ​ធៀប​នឹង​ជំនាន់ iPhone XS។

បង្វែរ​មក​មើល​ការ​រចនា​នូវ​គំរូ​រាង (Concept) នៃ iPhone 12 របស់ Ben Geskin ​បាន​ព្យាករណ៍​ថា iPhone ឆ្នាំ ២០២០ ឬ iPhone 12 នឹង​មាន​ការ​ផ្លាស់ប្តូរ​ច្រើន ពោល​គឺ​ផ្នែក​អេក្រង់​ខាង​មុខ​នឹង​លុប​ចោល​ស្នាម​ឆក ជាមួយ​ទំហំ​ផ្ទៃ​ពេញ​ ៦,៧ អ៊ីញ តាម​រយៈ​ការ​បង្កប់​នូវ​ Sensor នៃ​កាមេរ៉ា True Depth ​និង Face ID ​នៅ​ទីតាំង​ចុង​ខាង​លើ​បង្អស់​ដែល​នៅ​សល់​តូច​មួយ។

យ៉ាងណាមិញ​អ្នក​ជំនាញ​ខាង​លើ​ពុំ​បាន​បង្ហើប​ជាក់លាក់​នោះ​ទេ ថា Apple អាច​នឹង​ប្រើប្រាស់​រចនាបថ​អេក្រង់​ពេញ​តែ​នៅ​លើ iPhone 12 Pro Max ឬ​ផ្លាស់ប្តូរ​ទាំង ៣ សេរ៊ី​សម្រាប់​ការ​ប្រកាស​នៅ​ឆ្នាំ ២០២០៕

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា