អ្នក​ប្រដាល់​មក​ពី​ឆត្រយោង​ ៩១១​ គឹម​ វាសនា​ ប្រដាល់​ទទួល​បាន​កម្រៃ​ច្រើន​ជាង​កាល​ធ្វើ​រោងចក្រ

  • 2019-09-27 06:54:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ គឹម​ វាសនា​ ថា​ អាជីព​ជា​អ្នក​ប្រដាល់​នេះ​ ធ្វើ​ឲ្យ​រូបគេ​មាន​ជីវភាព​ធូរធារ​ជាង​មុន​ និង​កែប្រែ​ពី​ការ​ដើរលេង​អត់​សូវ​មាន​ប្រយោជន៍​ទៅ​ជា​ការ​ហ្វឹកហាត់​វិញ។​

គឹម​ វាសនា(ខៀវ)

គឹម​ វាសនា​ បាន​ឲ្យ​ដឹង​ថា​ មុន​ដំបូង​រូប​គេ​ជា​កម្មករ​រោងចក្រ​ម្នាក់​នៅ​ម្ដុំ​ផ្សារ​ជម្ពូ​វ័ន​អំឡុង​ឆ្នាំ​ ២០០៧​ -២០០៨​។ កាល​នោះ​ប្រាក់​ខែ​បាន​ត្រឹម​ ២០០​-៣០០​ដុល្លារ​ប៉ុណ្ណោះ ​អាស្រ័យ​លើ​ការ​ថែម​ម៉ោង។​ ពេល​ធ្វើ​ការ​រោងចក្រអ្នក​ប្រដាល់​រូប​នេះ ​មាន​ជីវភាព​សូវ​ជា​ធូរធារ​នោះ​ឡើយ​ ហើយ​ថែម​ទាំង​ចំណាយ​ពេល​អត់​ប្រយោជន៍​ច្រើន​ដូចជា​ដើរលេង​ និង​ផឹក​ស៊ី​ថែម​ទៀត។​

កីឡាករ គឹម​ វាសនា

ជើង​ខ្លាំង​ខាង​លើ​នេះ​ បាន​ស្គាល់​មិត្តភ័ក្ដិ​ធ្វើ​ការ​ជា​មួយ​ជា​អ្នក​ហាត់​ ក៏​ទាក់​ទង់​រហូត​បាន​សុំ​គ្រូ​ប្រដាល់​ទ័ព​ពិសេស​ឆត្រ​យោង​ ៩១១​ ហ្វឹកហាត់​ប្រដាល់ដល់​សព្វ​ថ្ងៃ​នេះ​តែ​ម្ដង។​ អាជីព​ថ្មី​នេះ​ធ្វើ​ឲ្យ​រូប​គេ​កែប្រែ​បាន​ច្រើន​ ប្រាក់​ចំណូល​កើន​ឡើង​ជាង​ពេល​មុន​ ខែ​ខ្លះ​លោត​ដល់​ ៥០០​ដុល្លារ​ក៏​មាន​ដែរ​។

គឹម​ វាសនា​ ជា​កីឡារក​មក​ពី​ក្លឹប​ប្រដាល់​ទ័ព​ពិសេស​ឆត្រ​យោង​ ៩១១​ មក​ដល់​ពេល​នេះ​ចូល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​ប្រហែល​ ៣-៤​ឆ្នាំ​មក​ហើយ​។ កីឡាកររូប​នេះ​ក៏​ជា​ម្ចាស់​ជយលាភី​ TV5 knock Out Series By Kcement​ ផង​ដែរ​ ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ៣៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី