សំណាងជួយ Liverpool ឈ្នះ Sheffield បន្តដាច់៥ពិន្ទុ
- 2019-09-29 00:22:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំណាងជួយ Liverpool ឈ្នះ Sheffield បន្តដាច់៥ពិន្ទុ
ចន្លោះមិនឃើញ
Liverpool បន្តឈ្នះ៧ប្រកួតជាប់គ្នា និងដាច់ក្រុមលេខ២ Manchester City ចំនួន៥ពិន្ទុក្រោយយកឈ្នះ Sheffield United ១ទល់នឹង០។
ជំនួបសប្ដាហ៍ទី៦ នៅទឹកដី Bramall Lane ក្រុមហង្សក្រហមឈ្នះការប្រកួតបានមកពីការស៊ុតរបស់ Wijnaldum នៅនាទី៧០ ដោយបាល់នោះអ្នកចាំទី Dean Henderson ចាប់ខុសបច្ចេកទេសធ្វើឲ្យរបូតចូលទីខ្លួនឯង។ ដោយឡែកគូប្រជែង City បានយកឈ្នះ Everton ដែរដោយលទ្ធផល ៣-១។
ប្រកួតបន្ទាប់ Liverpool ត្រូវបើកទ្វារកីឡដ្ឋាន Anfield ស្វាគមន៍ Red Bull Salzburg នៅកម្មវិធី Champions League ពាក់កណ្ដាលសប្ដាហ៍ក្រោយ បន្ទាប់មកស្វាគមន៍ជើងខ្លាំង Leicester City នៅថ្ងៃសៅរ៍ ក្នុងពាន Premier League៕