អាប់ដេត iPhone ពេលនេះ ដើម្បីដោះស្រាយបញ្ហាស៊ីថ្ម និងចន្លោះប្រហោងក្ដារចុច

  • 2019-09-29 03:50:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​បញ្ចេញ​កំណែ​ទម្រង់​ iOS 13.1.1 ក្រោយ​ចេញ iOS 13.1 ទើប​បាន​បី​ថ្ងៃ។ ការ​អាប់ដេត​នេះ​មាន​ពាំនាំ​ការ​ដោះ​ស្រាយ​បញ្ហា​ជា​ច្រើន ក្នុង​នោះ​មាន​ដូច​ជា​បញ្ហា​ស៊ី​ថ្ម​ខុស​ប្រក្រតី និង​បញ្ហា​ក្ដារ​ចុច​ផង​ដែរ។

​​​​បញ្ហា​ដែល​នឹង​ដោះ​ស្រាយ​លើ iOS 13.1.1 មាន​ដូច​ខាង​ក្រោម ៖

  • ដោះ​ស្រាយ​បញ្ហា​ដែល​ទប់​ស្កាត់ iPhone មិន​ឲ្យ​ Restore ពី​ការ​ Backup

  • ដោះ​ស្រាយ​បញ្ហា​ស៊ី​ថ្ម​លឿន​ខុស​ប្រក្រតី

  • ដោះ​ស្រាយ​បញ្ហា​ដែល​អាច​ប៉ះពាល់​ដល់​ការ​ចំណាំ​សំឡេង​របស់​ Siri នៅ​លើ iPhone 11, iPhone 11 Pro និង iPhone 11 Pro Max

  • ដោះ​ស្រាយ​បញ្ហា​ដែល​ Safari Search ដំណើរ​ការ​ឡើង​វិញ ក្រោយ​ពី​បិទ​រួច​

  • ដោះ​ស្រាយ​បញ្ហា​ដែល​ Reminder អាច​ Sync យឺត​

  • ដោះ​ស្រាយ​បញ្ហា​ចន្លោះ​ប្រហោង​​កម្មវិធី​ក្ដារ​ចុច​ដែល​ដំឡើង​ពី​ក្រៅ

គួរ​ដឹង​ថា Apple ក៏​បាន​បញ្ចេញ iPadOS 13.1.1 ដំណាល​គ្នា​នឹង iOS 13.1.1 នេះ​ផង​ដែរ៕​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង